Teaser Trailer ដំបូង​របស់​រឿង "Aladdin” ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2018-10-12 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ក្រុមហ៊ុនDisney បាន​បញ្ចេញ​វីដេអូ​ខ្លី​ដំបូង​របស់​ខ្សែ​ភាពយន្ត​លក្ខណៈ Live-Action របស់​រឿង "Aladdin”។

ខ្សែ​ភាពយន្ត​មួយ​នេះ រៀបរាប់​ពី​ដំណើរ​ជីវិត​បុរស​ក្រីក្រ​ម្នាក់​ឈ្មោះ Aladdin (ដើរ​តួ​ដោយ​តារា​សម្ដែង Mena Massoud) ដែល​បាន​លង់​ស្រឡាញ់​រាជ​បុត្រី​នៃ​ Agrabah (Naomi Scott)។ ព្រេង​វាសនា​របស់​លោក​ត្រូវ​បាន​ផ្លាស់ប្ដូរ ក្រោយ​រក​ឃើញ​ចង្កៀង​ទិព្វ ដែល​ក្នុង​ចង្កៀង​នោះ​មាន​អារក្ស​មួយ​កំពុង​រស់​នៅ​ក្នុង​នោះ (Will Smith) ដែល​អាច​បំពេញ​បំណង​ប្រាថ្នា​របស់​លោក​ បាន​ចំនួន ៣ ដង។

គួរ​បញ្ជាក់​ដែរ​ថា ខ្សែ​ភាពយន្ត​រឿង "Aladdin” នេះនឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៤ ខែ​​ឧសភា ឆ្នាំ ២០១៩​ខាង​មុខ​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖


ប្រភព៖ thisisinsider   ប្រែ​សម្រួល៖ អន សុភក្ត្រា