រឿងរ៉ាវ៥ ខេមរៈ សិរីមន្ត ធ្វើឲ្យមហាជនទាំងក្នុង និងក្រៅសិល្បៈភ្ញាក់ផ្អើលនៅឆ្នាំ ២០១៨

  • 2018-10-12 02:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

នៅ​ដើម​ និង​ចុង​ឆ្នាំ​២០១៨​នេះ​កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ធ្វើ​ឲ្យ​មហាជន​​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​​​ផ្អើល​មិន​ស្ទើរ​នោះ​ទេ។​ ក្រោយ​ពី​ឃើញ​រឿង​​រ៉ាវ​​​​​ល្អ​ និង​អាក្រក់​មួយ​ចំនួន​បាន​កើត​ឡើង​លើ​រូប​លោក​ជា​បន្តបន្ទាប់។​

១/ រឿង​ប្រពន្ធ​កូន​

កាល​ពី​ថ្ងៃ​ទី​​២៨ ខែ មេសា ឆ្នាំ២០១៨ កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​ដាច់​ចិត្ត​បង្ហោះ​រូប​កូន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​លោក​ថា៖" ខ្ញុំ​ ខេមរៈ សិរីមន្ត សូម​​ជម្រាប​ជូន​បង​ប្អូន​ទាំង​អស់​គ្នា​កុំ​យល់​ច្រឡំ​តទៅ​ទៀត​ ខ្ញុំ​បាទ​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ​២០០៩ និង​មាន​កូន​ៗ​ ចំនួន​៣​នាក់​ហើយ​សូម​បង​ប្អូន​មេត្តា​ជ្រាប"។

២/ ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​តារា​ចម្រៀង​ថៃ  Tik Shiro

កំពូល​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត បាន​ចាប់​ដៃ​គូ​ចម្រៀង​ជាមួយ​តារា​ចម្រៀង​ថៃ​លោក  Tik Shiro អំឡុង​ខែ​ កក្កដា ឆ្នាំ ២០១៨ កន្លង​ទៅ។ ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​​​ហ្វេន​ៗ​កម្ពុជា ក៏​ដូច​ជា​ថៃ​មាន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ ចំពោះ​បទ​​ចម្រៀង​ដែល​​​កំពូល​តារា​ទាំង​ពីរ​ប្រទេស​ចាប់​ដៃ​គូ​ច្រៀង​ ជាមួយ​គ្នា​បាន​ចេញ​ MV ជា​ផ្លូវ​ការ​ហើយ​ដែរ​​កាល​ពី​​ថ្មី​ៗ​នេះ។

៣/រឿង​ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ចូល​ហ៊ុន​ធ្វើ​ជំនួញ​ ជាមួយ​​ឧកញ៉ា​ ឡេង ណាវ៉ាត្រា

នៅ​ថ្ងៃ​ទី​​៦ ខែ សីហា ឆ្នាំ​២០១៨​​លោក ខេមរៈ សិរីមន្ត បាន​ ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​ចូល​ហ៊ុន​ធ្វើ​ជំនួញ​​ជាមួយ​ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា នូវ​ទឹក​ប្រាក់​១០​លាន​ដុល្លារ​អាមេរិក។ ដំណឹង​នេះ​ធ្វើ​ឲ្យ​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កម្រ​ឃើញ​អ្នក​សិល្បៈ​ឧទ្ធម្ភាគចក្រ​ទៅ​ធ្វើ​ជំនួញ​ដូច្នេះ​ណាស់​អាច​និយាយ​បាន​ថា ខេមរៈ សិរីមន្ត គឺ​ជា​​តារា​ចម្រៀង​ទី១។

​​៤/ រឿង​ដាក់​ពាក្យ​ប្ដឹង​​តារា​កំពូល​ទើស​ ម៉ៃ សុគន្ធ

កំពូល​តារា​ចម្រៀង​​ ខេមរៈ សិរីមន្ត ​បាន​ត្រៀម​មេធាវី​ប្ដឹង​ ម៉ៃ សុគន្ធ ពី​បទ​ញុះញង់ និង​​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ ​ព្រម​ទាំង​ផល​ប្រយោជន៍​​បុគ្គល​កាល​ពី​ថ្ងៃ​ទី​៩ ខែ សីហា ឆ្នាំ២០១៨​។ លោក​ថា"ខ្ញុំ​មិន​ដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះ​ឡើយ​ តែ​គាត់​ចង់​បាន​បែប​នេះ ដូច្នេះ​ទទួល​យក អ្វី​ដែល​ខ្លួន​បាន​សាង​ចុះ"។

៥/ពាក់​ព័ន្ធ​រឿង​រ៉ាវ​​​​​ស្ថាន​ភាព​ជំងឺ​ ខេមរៈ ស្រីពៅ

នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​ ឆ្នាំ២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ​លោក​​​ខេមរៈ សិរីមន្ត​បង្ហោះ​រូប​ថត​ប្អូន​ស្រី​មួយ​សន្លឹក​​លើ​ហ្វេសបុក​ ដោយ​រៀបរាប់​ថា៖"​ជា​ច្រើន​ឆ្នាំ​មក​នេះ ប្អូន​ស្រី​ដ៏​កម្សត់​ម្នាក់​នេះ​មិន​ដែល​ចង់​ឃើញ​​Fan​ដែល​គាំទ្រ​គាត់​​ពិបាក​ចិត្ត​ ព្រោះ​តែ​ស្ថានភាព​ជំងឺ​របស់​គាត់​ឡើយ។ គាត់​ចង់​ឃើញ​Fan ​រីក​រាយ​គ្រប់​ពេល​វេលា... ​តែ​ក្នុង​នាម​ខ្ញុំ​ជា​បង​​របស់​គាត់​ចង់​ប្រាប់​បងប្អូន​ទាំង​អស់​គ្នា​ថា​នៅ​ពេល​ខាងមុខនេះ​គាត់​ត្រូវ​ឆ្លង​កាត់​ការ​វះ​កាត់​ដ៏​គ្រោះថ្នាក់​មួយ...ខ្ញុំ​ជា​បងប្រុស​ជូនពរ​ប្អូន​ឲ្យ​ឆ្លង​ផុត​ពេល​វេលា​ដ៏​លំបាក​នេះ”។


អត្ថបទ៖ ឆុង ស៊ីណាន