ចូល​មើល​ភូមិគ្រឹះ​ប្រណិត តួ Black Widow ទើប​តែ​ទិញ​ក្នុង​តម្លៃ​ ៤​លាន​ដុល្លារ

  • 2018-10-12 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង Scarlett Johansson ល្បី​ឈ្មោះ​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ Black Widow ក្នុង​សេរី​រឿង​របស់​ Marvel ទើប​តែ​ក្លាយ​ខ្លួន​ជា​ច្បាស់​ភូមិ​គ្រឹះ​ល្បី​ឈ្មោះ Snedens Landing នៅ​តំបន់​ Rockland County ទីក្រុង​ New York សហរដ្ឋ​អាមេរិក។

ដំណើរ​ការ​ទិញ​ភូមិ​គ្រឹះ​នេះ​បាន​ ចាប់​ផ្ដើម​តាំង​ពី​ខែ​ឧសភា​មក​ម្ល៉េះ​ ហើយ​ទើប​បញ្ចប់​ការ​ដំណើរ​ការ​ថ្មីៗ​នេះ។ គូស​បញ្ជាក់​ដែរ​ថា​ភូមិគ្រឹះ​ Snedens Landing ធ្លាប់​កាន់​កាប់​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា Björk តារា​សម្ដែង Bill Murray និង Diane Sawyer ជា​ដើម​ ដោយ​ទិញ​ក្នុង​តម្លៃ​ ៤​លាន​ដុល្លារ។

ភូមិ​គ្រឹះ​នេះ ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ​ដាំ​លំអ​នៅ​រានហាល សួន​ច្បារ​ និង កន្លែង​លំហែ​អារម្មណ៍​ផ្សេងៗ​ ព្រម​ទាំង​អាង​ហែល​ទឹក​ផង​ដែរ អម​ដោយ​​បន្ទប់​គេង​ចំនួន​៤​និង​បន្ទប់​ទឹក​ចំនួន៤​។

តោះ! មក​មើល​ទិដ្ឋភាព​ភូមិគ្រឹះ​នេះ​ទាំង​ស្រុង៖

ប្រភព៖ New York Post   ប្រែ​សម្រួល៖ ធារ៉ូ