ទោះ​កំពុងពពោះក្ដី ប៉ុន្តែ​ម៉ារីម៉ា ខំ​ចាក់ក្បាច់ និង​បង្រៀនគេរាំគ្រប់ស្ទីលយ៉ាងស្វាហាប់ (វីដេអូ)

  • 2018-10-12 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​មួយ​កាល​ពី​ចុងសប្ដាហ៍មុន តារាសម្ដែង​ដ៏​ល្បី​របស់​ហ្វីលីពីន​ Marian Rivera ឬ​ម៉ារីម៉ា បាន​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​ស្វាហាប់​ទាំង​កូន​ក្នុង​ផ្ទៃ​ ដើម្បី​បង្ក​បរិយាកាស​​រីករាយ​ដល់​អ្នក​ទស្សនា។

ម៉ារីម៉ា និងស្វាមី ពេល​ទៅសម្ដែង​នៅសហរដ្ឋអាមេរិក

កាល​ពី​ថ្ងៃ​ទី ០៧ ខែ​តុលា​ ម៉ារីម៉ា បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ Kapusong Pinoy Show ដែល​ប្រព្រឹត្តិ​ឡើង​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។ តារាស្រី​រូបនេះ​ នាំ​អារម្មណ៍​អ្នក​ទស្សនា​ផ្ទាល់​រីករាយ​បំផុត​ ពេល​បង្ហាញ​ និង​បង្រៀន​គ្រប់​គ្នា​រាំពេញ​ឆាក។

បើ​ទោះ​បី​ជា​ខ្លួន​កំពុង​ពរពោះ​ក្ដី​ ប៉ុន្តែ​ ម៉ារីម៉ា​នៅតែ​រីករាយ​ក្នុង​ការ​លើកដៃ​លើក​ជើង​ចាក់​ក្បាច់​ទៅ​តាម​ចង្វាក់​ភ្លេង ពោរពេញ​ដោយ​ទំនុក​ចិត្ត៕

ទស្សនាវីដេអូដូចតទៅ៖

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម