ម្តងនេះ សេង មង្គល រាយមន្តស្នេហ៍ដាក់ស្រីៗនៅថៃឲ្យលង់មិនស្ទើរ

  • 2018-10-12 05:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារាសម្តែង និងជាពិធីកររូបស្រស់សង្ហាលោក សេង មង្គល បានបង្ហាញវត្តមាននៅប្រទេសថៃ ក្នុងកម្មវិធី Take Me Out Thailand ធ្វើឲ្យហ្វេនៗនៅស្រុកខ្មែរ និងថៃភ្ញាក់ផ្អើលជាខ្លាំង។

កម្មវីធី Take Me Out Thailand របស់បុស្តិ៍លេខ៣ ថៃ ដែលលោកចូលរួមលេងនោះ បើកឱកាសដល់អ្នកចូលរួមស្វែងរកមនុស្សដែលត្រូវចិត្ តអាចនិយាយងាយៗថា ស្វែងរកដៃគូ ឬសង្សារដែលមានចិត្តដូចគ្នា។ សម្រាប់កម្ពុជា លោក សេង មង្គល គឺជាតារាដំបូងគេដែលចូលរួមក្នុងកម្មវីធីសួរសំណួរបើកបេេះដូងនៅក្នុងប្រទេសថៃជាមួយបេក្ខនារី៣០រូប។ អ្វីដែលមានការភ្ញាក់ផ្អើលបំផុតនោះតារារូបសង្ហាទទួលបានប៊ូតុងគាំទ្រពីនារីៗដល់ទៅ១៥រូប ដែលចូលចិត្ត និងចង់បានលោកធ្វើជាសង្សារ។

មិនត្រឹមតែប៉ុណ្ណោះ លោក សេង មង្គល ត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា ពិតជាមិនធម្មតា ព្រោះលោកអាចនិយាយភាសាថៃបាន ដោយមិនចាំបាច់មានអ្នកបកប្រែទោះបីមិនសូវក្បោះក្បាយដូចតារាថៃក៏ដោយ។ ចុងក្រោយនៃកម្មវិធីតារាប្រជាប្រិយរូបនេះបានសម្រេចចិត្តជ្រើសរើសយកបេក្ខនារីជនជាតិថៃម្នាក់ដ៏ស្រស់ស្អាត ក្នុងចំណោមស្រីៗ៣០រូប មកធ្វើជាដៃគូដែលមានចិត្តដូចគ្នាប៉ុណ្ណោះ មិនមែនជាសង្សារនោះទេ។

ទស្សនារូបភាពដែលលោកចូលរួមកម្មវិធី Take Me Out Thailand ខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍