Lady Gaga យក​ឈុត​ពី​ទូ​ខោអាវ​ផ្ទាល់​ខ្លួន​មក​ស្លៀក​ពាក់​តែ​ម្ដង​ ពេល​ថត​រឿង "A Star Is Born”

  • 2018-10-12 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​បង្ហាញ​ខ្លួន​សម្ដែង​នៅ​ក្នុង​ភាពយន្ត "A Star Is Born” ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ Lady Gaga ជា​អ្នក​សរសេរ​បទ​ចម្រៀង​ និង​ជ្រើស​រើស​ឈុត​សម្លៀក​បំពាក់​ផ្ទាល់​ខ្លួន​ផង​ដែរ។ បើ​យោង​ទៅ​តាម​អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​ផ្ទាល់​របស់ Gaga ផ្ទាល់​លោក Erin Benach លោក​បាន​ប្រាប់​ទស្សនា​វដ្ដី Fashionista ថា​ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ ក្នុង​ការ​ជ្រើស​រើស​ឈុត​ឲ្យ​សម​សម្រាប់​នាង​ក្នុង​ការ​សម្ដែង​ភាពយន្ត​នេះ ព្រោះ​នាង​ត្រូវ​សម្ដែង​ជា​មនុស្ស​ថ្មី​មួយ​ មិន​មែន​ Lady Gaga។

លោក​ Erin បញ្ជាក់​ថា "យើង​ខិត​ខំ​ធ្វើ​ការ​ខ្លាំង​ណាស់​ ក្នុង​ការ​ស្វែង​យល់​ពី​តួអង្គ​ថ្មី​នេះ ដែល​មិន​មាន​លក្ខណៈ​ពាក់​ព័ន្ធ​នឹង​ Gaga។​" វា​ពិត​ជា​មាន​ការ​ពិបាក​ខ្លាំង​មែន​ ប៉ុន្តែ​ក្នុង​ឈុត​ឆាក​ខ្លះ​ៗ ដូច​ជា​ឈុត​ថត​ក្នុង​ស្ទូឌីយ៉ោ​ជា​ដើម​ Lady Gaga ស្លៀក​ឈុត​យក​មក​ពី​ទូ​ខោអាវ​ខ្លួន​ឯង​មក​ស្លៀក​ពាក់​តែ​ម្ដង។

នេះ​ជា​ឈុត​សម្លៀក​បំពាក់​ខ្លះៗ ដែល Lady Gaga ឬ Stefani ស្លៀក​នៅ​ក្នុង​រឿង៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ