Justin ធ្លាក់​ទឹក​មុខ ដូច​ពិបាក​ចិត្ត ក្រោយ​ដឹង​ដំណឹង Selena ចូល​ពេទ្យ

  • 2018-10-12 06:20:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​បាន​ចេញ​ផ្សាយ​ថា តារា​ចម្រៀង Selena Gomez កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​នោះ តារា​ចម្រៀង Justin Bieber ត្រូវ​បាន​ប្រទះ​ឃើញ​បើក​ឡាន​ទៅ​ព្រះវិហារ​ជាមួយ​ទឹក​មុខ​ស្រងូតស្រងាត់។

ក្នុង​ដំណើរ​ទៅ​កាន់​ព្រះវិហារ​លើក​នេះ មិនមានវត្តមានរបស់ Hailey Baldwin មកជាមួយនោះទេ។ តាមរូបភាពដែលថតបាន បង្ហាញឲ្យ​ឃើញថា Justin ហាក់​ធុញថប់​អារម្មណ៍​ខ្លាំង ដោយស្លៀកពាក់​ធម្មតា សក់​រញ៉េរញ៉ៃ​គ្រប​ផ្ទៃ​មុខ។ ទឹក​មុខ​របស់​លោក​ដែល​បង្ហាញ​នេះ គឺ​ពោរពេញ​ដោយ​ភាព​សោកសៅ ពិបាក​ចិត្ត​ជា​ខ្លាំង។ មួយ​វិញ​ទៀត នៅ​ពេល​ជួប​គ្នា​ជាមួយ​មិត្ត​របស់​លោក តារា​ចម្រៀង​ប្រុស​រូប​នេះ គឺ​មិន​បាន​ញញឹម​ញញែម​ដូច​រាល់​ដង​ឡើយ។

គួរ​រម្លឹក​ដែរ​ថា អតីត​មិត្ត​ស្រី​របស់ Justin Bieber តារា​ចម្រៀង Selena Gomez បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ចិត្តសាស្ត្រ​មួយ​នៅ​ភាគ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក​ដើម្បី​សម្រាក​ព្យាបាល ក្រោយ​រក​ឃើញ​ថា ជំងឺ​របស់​នាង​ឈាន​ដល់​ដំណាក់​កាល​ភ័យ​ស្លន់ស្លោ​ ក្រោយ​នាង​ប្រវេប្រវា​យក​ដៃ​ទាញ​បំពង់​សេរ៉ូម​លើ​ដៃ​របស់​នាង​ចេញ៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម