គ្រូបង្រៀនហាត់ប្រាណចេញចូលផ្ទះញឹកញាប់ពេកឥឡូវ ចោម ច័ន្ទ បានសម្រេចក្ដីបំណងបាត់

  • 2018-10-12 06:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ក្ដី​បំណង​​ ចោម ច័ន្ទ បាន​សម្រេច​ហើយ​ក្រោយ​ពី​គ្រូ​បង្រៀន​ហាត់​ប្រាណ​​ជន​ជាតិ​អាហ្វ្រិក​​​ចេញ​ចូល​​​ញឹក​ញាប់​មក​បង្រៀន​ហាត់​ប្រាណ​ដល់​ផ្ទះ​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ។

​​ចោម ច័ន្ទ ថា ឥឡូវ​​ទម្ងន់​របស់​នាង បាន​ស្រក​អស់ ៦គី​ឡូ​ហើយ​​ ក្រោម​ការ​បង្រៀន​ហាត់​ប្រាណ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​លោក​គ្រូ​​ Emmanuel Emmax រយៈ​ពេល​៣​ខែ​​​មក​នេះ បូក​ផ្សំ​​​ជាមួយ​ការ​ប្រើ​ប្រាស់​ផលិតផល​​ជំនួយ​ផង​ទើប​ធ្វើ​ឲ្យ​រាង​កាយ​នាង ស្រក​គីឡូ​លឿន​ដូច្នេះ។

មុន​​ពេល​ហាត់​ប្រាណ​ និង​ប្រើ​ប្រាស់​ផលិត​ផល​ជំនួយ​ ចោម ច័ន្ទ មាន​ទម្ងន់​ ៥៣​គីឡូ​ ឥឡូវ​​ស្រក​ចុះ​សល់​តែ​ ៤៧​គី​ឡូ​ទេ។ នាង​ថា៖" ពី​មុន​ពេល​ទៅ​លេង​សមុទ្រ​ម្ដង​ៗ​បង​ខ្មាស​គេ​អត់​ចង់​ហ៊ាន​ស្លៀក​​សម្លៀក​បំពាក់​ហែល​ទឹក​ទេ ព្រោះ​រាង​​អត់​ស្អាត​មើល​ទៅ​ដូច​ជ្រូក តែ​ឥឡូវ​បង​ហ៊ាន​ស្លៀក​វិញ​ហើយ​​ដោយ​សារ​វា​មាន​សិចផេក(Six Pack)"។

ជា​ចុង​ក្រោយ​ ចោម ច័ន្ទ ក៏​​សូម​អរគុណ​ដល់​លោក​គ្រូ​បង្រៀន​ហាត់​ប្រាណ​ជន​ជាតិ​អាហ្វ្រិក​ដែល​ខំ​ប្រឹង​ប្រែង​ជួយ​បង្រៀន​​ក្បាច់​ហាត់​ប្រាណ​ល្អ​ៗ​រហូត​ដល់​នាង បាន​សម្រេច​ក្ដី​បំណង​ត្រឹម​រយៈ​ពេល​ខ្លី៕​​​​

ចោម ច័ន្ទ ស្រកទម្ងន់អស់៦គីឡូក្រោមស្នាដៃគូអាហ្រ្វិក
សកម្មភាពគ្រូអាហ្រ្វិកបង្រៀនក្បាច់ ហាត់ប្រាណដល់ ចោម ច័ន្ទ

អត្ថបទ៖ ឆុង ស៊ីណាន