ចាប់ខ្លួនបុរសម្នាក់ ក្រោយរៀបគំរោងបំផ្ទុះគ្រាប់បែកថ្ងៃបោះឆ្នោតនៅអាមេរិក

  • 2018-10-12 07:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពីបទ​ច្នៃ​គ្រាប់​បែក​ទម្ងន់​ជាង ៩០​គីឡូក្រាម​ដើម្បី​បំផ្ទុះ​នៅ National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

យោង​តាម​ភ្នាក់​ងារ FBI ឲ្យ​ដឹង​ថា​ជន​ល្មើស​មាន​ឈ្មោះ Paul Rosenfeld អាយុ ៥៦​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ពុធ ដោយ​សារ​ផលិត​គ្រឿង​ផ្ទុះ​ខុសច្បាប់។ ព្រះរាជអាជ្ញា​ឲ្យ​ដឹង​ដែរ​ថា ជន​ល្មើស​មាន​គម្រោង​បំផ្ទុះ​គ្រាប់​បែក​សម្លាប់​ខ្លួន​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អំឡុង​ពេល​បោះ​ឆ្នោត។ ភ្នាក់ងារ FBI បាន​ឆែកឆេរ​ផ្ទះ​របស់​លោក Rosenfield កាល​ពី​សប្ដាហ៍​មុន និង​បាន​រក​ឃើញ​គ្រាប់​បែក​ដែល​អាច​​ប្រើការ​បាន​ដែល​មាន​ផ្ទុក​ម្សៅ​ខ្មៅ​ផង​ដែរ។ ក្រោយ​ការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ លោក​Rosenfeld បាន​សារភាព​ថា លោក​ទិញ​ម្សៅ​ខ្មៅ​យ៉ាង​ច្រើន​សន្ធឹក​តាម​រយៈ​អ៊ីនធឺណិត​ហើយ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង New Jersey។

ទោះ​យ៉ាង​ណា​ក៏​ដោយ គម្រោង​របស់​ជនល្មើស​រូប​នេះ ត្រូវ​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​បើ​មិន​ដូច្នោះ​ជីវិត​មនុស្ស​ស្លូត​ត្រង់​ជា​ច្រើន​នាក់៕

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន