ថា សុខ សោម៉ាវត្ដី ទៅស្រស់ស្អាត តែបើមើលសម្រស់ប្អូនស្រីពៅវិញគាំងនិយាយមិនចេញហ្មង

  • 2018-10-12 08:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថា​​​ សុខ សោម៉ាវត្ដី​ ទៅ​ស្រស់​ស្អាត​តែ​បើ​មក​មើល​សម្រស់​ប្អូន​ស្រី​​នាង​ វិញ​មិន​ចាញ់​​​បង​ស្រី​ប៉ុន្មាន​ឡើយ​​​ទាំង​រូប​រាង​ពណ៌​សម្បុរ​ និង​កម្ពស់។

សុខ សោម៉ាវត្ដី និង ប្អូនស្រី

បើ​តាម​ សុខ សោម៉ាវត្ដី ត្រូវ​ជា​បង​ស្រី​ឲ្យ​ដឹង​ថា ប្អូន​ស្រី​ពៅ​នាង មាន​ឈ្មោះ​ សុខ វិសាខា ពេល​នេះ​កំពុង​​តែ​ជាប់​រវល់​​ជាមួយ​ការងារ​សិក្សា ឯ​រឿង​ចូល​សិល្បៈ​តាម​ខ្លួន​ឬ​អត់​នៅ​ថ្ងៃ​ខាង​មុខ​មិន​ទាន់​ដឹង​ច្បាស់​ទេ​គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ជា​អ្នក​សម្រេច។

តួ​ឯក​ក្នុង​រឿង​"ខូច​ចិត្ត​អាជីព" ថា៖“ប្អូន​ស្រី​ពៅ​ខ្ញុំ​គាត់​ស្រឡាញ់​សិល្បៈ​បង តែ​ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ទេ​នៅ​ថ្ងៃ​ខាង​មុខ ថា​គាត់​ចូល​សិល្បៈ​ឬ​អត់​​ព្រោះ​ពេល​នេះ​ គាត់​រវល់​រៀន​សូត្រ​ច្រើន​មិន​សូវ​មាន​ពេល​វេលា​ទេ"៕

​​រូបថត៖ ផ្ដល់ឲ្យដោយ សុខ សោម៉ាវត្ដី

​​​​

អត្ថបទ៖ ឆុង ស៊ីណាន