​ខួប៦៥ឆ្នាំមិត្តភាពខ្មែរ-ជប៉ុន​ ម្តងនេះ គំនូរ និង​របាំបង្ហាញ​រួមបញ្ចូលគ្នាឃើញហើយព្រឺសម្បុរ

  • 2018-10-12 11:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ខួប​គម្រប់​​៦៥ឆ្នាំ​ នៃ​មិត្តភាព​ខ្មែរ-ជប៉ុន​ មាន​ការ​សម្ដែង​ និង​បង្ហាញ​ស្នាដៃគំនូរចម្រុះពណ៌​​ចាប់ពី​ថ្ងៃ ២តុលា រហូត​ដល់​ថ្ងៃ ២វិច្ឆិកា ២០១៨នៅ​សណ្ឋាគារ Templation Angkor ខេត្ត​សៀមរាប។

ការសម្តែង​នេះ​ចូលរួម​សហការ​ពី​ ក្រុម​សិល្បករ​ខ្មែរ​ និង​ជប៉ុន​ ក្នុង​នោះ​មាន​អ្នក​រាំ​ចំនួន ១៨​​នាក់​ មក​ពី​មជ្ឈមណ្ឌល​ការពារ​បន្ទាយស្រី (Sacred Dancers of Angkor-NKFC) មក​សម្តែង​របាំ​ប្រពៃណីជប៉ុន​ (Sakura Dance) ក៏ដូចជារាំរបាំសហសម័យ និង​មាន​ការ​តាំង​បង្ហាញ​សិល្បៈ​​គំនូរ ដោយ​ស្នាដៃ​ដ៏​វិចិត្រ​​ពី​ ឆាន់ ឌីណា និង​ Yumada Takakazu ផង​ដែរ។ ហើយអ្នករាំ ដែលស្លៀកពាក់ពណ៌ផ្កាឈូក បានរាំដូចគ្នានឹងកាយវិការអប្សរា អមដោយបទចម្រៀងរបស់ជប៉ុនទៀតផង។

លោក​ យ៉ាម៉ាដា ដែល​ជា​ជាង​គំនូរ​ប្រពៃណី​ជប៉ុនបាន​ឱ្យ​ដឹង​ថា៖ "ខ្ញុំ​ចង់​ឱ្យ​គ្រប់​គ្នា​ស្គាល់ ​និង​យល់​ពី​តម្លៃ​នៃ​ស្នាដៃ​ ដួង​ព្រលឹង​ និង​ថែរក្សា​អ្វី​ដែល​ជា​សិល្បៈ​ខ្មែរ​។ នេះ​ហើយ​ជា​ហេតុផល​ដែល​ខ្ញុំ​បង្កើត​សាលា​ សិល្បៈ​ នេះ​ឡើង​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​​ដែល​មាន​អ្នក​ចូលរួម​មក​គាំទ្រ​ច្រើន ហើយ​វា​ជា​ទឹក​ចិត្ត​មួយ​ជួយ​ឱ្យ​ពួកខ្ញុំ​កាន់​តែ​មាន​ទឹកចិត្តបន្ត​ធ្វ​ការងារ​នេះ​រវាង​ប្រទេសទាំង​ពីរ​បានយូរអង្វែង"។

ឆាន់ ឌីណា និង​ Yumada Takakazu

អំឡុង​ពេល​បើក​សម្ពោធ​បង្ហាញ​​ជា​ផ្លូវការ ​លោក ឯក​ បុប្ផា ​អនុ​រដ្ឋ​ម​ន្ត្រី​ក្រសួង​វ​ប្បធ​ម៌​កម្ពុជា បាន​ឱ្យ​ដឹង​ថា៖ "នេះ​គឺជា​ភស្តុតាង​មួយ​ ​ដែល​បង្ហាញ​ថា​សិល្បៈ​ នាំមក​នូ​វ​ប្រជាជាតិ ​និង​ដួងចិត្ត​ ហើយ​ក៏​ធ្វើ​ឡើងដើម្បី​ប្រារ​ព្ធ​ខួប ៦៥​ឆ្នាំ នៃ​មិត្តភាព​កម្ពុជា​-​ជប៉ុន​​ផង​ដែរ"។

សម្រាប់​ព្រឹត្តិការណ៍​នេះ​​ជា​លើកដំ​បូ​ង​នៅកម្ពុជាក្នុង​នោះ ឆាន់​ ឌីណា បាន​បង្កើត​គំនូរជា​ច្រើន​នៅលើ​ប្រធានបទ​ចលនា ​និង​បង្ហាញ​ពីទ​ម្លា​ប់​ជីវភាព​ប្រចាំថ្ងៃ​របស់​នាង​ បង្កើតបានជារូបនារី​​អប្សរាដ៏​អស្ចារ្យម្នាក់​។

ជាក់ស្តែងនៅ​ថ្ងៃ ២០ តុលា ​ខាង​មុខ​នេះ​ក៏​មាន​សិល្បករ​ជនជាតិ​ សិង្ហបុរី ១១នាក់ នឹង​មក​ចូលរួម​សម្តែង​រយៈ​ពេល​ ២ថ្ងៃ​​ ដើម្បីឆ្លុះបញ្ចាំង​ពីការ​យកចិត្តទុកដាក់រ​បស់​ពួកគេ​ទៅលើ​ទេសភាព​កម្ពុជា និង​ប្រពៃណី​វ​ប្បធ​ម៌​ខ្មែរ​៕

អត្ថបទ៖ ថា ម៉ាលីដា