Lady Gaga ស្អាត​ប្លែក​ពេល​បង្ហាញ​ខ្លួន​លើ​ក្រប​ទស្សនាវដ្ដី Elle ច្បាប់​ថ្មី

  • 2018-10-12 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ទស្សនាវដ្ដី​សម្រាប់​ស្ដ្រី Elle បាន​បង្ហាញ​រូប​ថត​៤​សន្លឹក​ពី​ Mother Monster ដែល​ក្នុង​នោះ​សុទ្ធ​តែ​រូប​ថត​បាន​ល្អ​ៗ​ខ្លាំង ធ្វើ​ឲ្យ​​ម្ចាស់​បទ "A Million Reasons” ស្អាត​ខ្លាំង​ប្លែក​នឹក​ស្មាន​មិន​ដល់។ បន្ទាប់​បី​បញ្ចេញ​អាល់ប៊ុម​ដំបូង "The Fame” កាល​ពី​១០​ឆ្នាំ​មុន ឥឡូវ Lady Gaga ឬ​ឈ្មោះ​ពិត​ហៅ​ថា Stefani Joanne Angelina Germoanotta បាន​សាក​ល្បង​ចូលរួម​សឹង​តែ​គ្រប់​វិស័យ​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​សិល្បៈ។

Lady Gaga បាន​កែច្នៃ​ការ​ច្រៀង​របស់​នាង ចង្វាក់​ពី​ប៉ុប​បែប​អេឡិចត្រូនិក ទៅ​ជា​ប៉ុប​បែប​ Country​ ព្រម​ទាំង​ចូលរួម​ច្រៀង​ចង្វាក់​ហ្សាស​ទៀត​ផង​ ប៉ុន្តែ​ស្ដាប់​ទៅ​នៅ​តែ​គួរ​ឲ្យ​ទាក់ទាញ។ ក្រៅ​ពី​ការ​ច្រៀង​ Gaga បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ភាគ ដោយ​សម្ដែង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​សេរី​រឿង "American Horror Story” ហើយ​ទើប​តែ​ថ្មី​នេះ បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង "A Star Is Born” នេះ​តែ​ម្ដង។

Stefani ជា​តារា​ដែល​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​ នាង​ជិះ​លេង​ហ្គីតា​ ព្យ៉ាណូ​យ៉ាង​ស្ទាត់​ជំនាញ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​​តែង​តែ​និពន្ធ​បទ​ចម្រៀង​ជា​ច្រើន​ដោយ​ខ្លួន​ឯង​យ៉ាង​ច្រើន​បទ​ នឹក​ស្មាន​មិន​ដល់។ ជាក់​ស្ដែង​បទ​ចម្រៀង​ដាក់​បញ្ចូល​ក្នុង​ភាពយន្ត​​​ "A Star Is Born” ក៏​ជា​ស្នា​ដៃ​របស់​នាង​ដូច​គ្នា។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ Elle, Gaga និយាយ​ថា "តួ​អង្គ​ Ally មាន​រឿង​រ៉ាវ​ស្រដៀង​នឹង​ប្រវត្តិ​ពិត​របស់​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ធ្វើ​ឲ្យ​តួ​អង្គ​នេះ​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​នាង​ខ្លះៗ ប៉ុន្តែ​នៅ​តែ​មាន​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍។"

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​បាន​ផ្ដល់​អំណរ​គុណ​ដល់​តារា​សម្ដែង​ Bradley Cooper ដែល​ជា​អ្នក​ដឹក​នាំ​រឿង​នេះ​ ដែល​ជឿជាក់​លើ​នាង និង​ផ្ដល់​សិទ្ធិ​ឲ្យ​សម្ដែង​ជា​តួ​ឯក​​ ខណៈ​ពេល​លោក​ក៏​សម្ដែង​ជា​តួឯក​ព្រម​ទាំង​ជា​អ្នក​ដឹក​នាំ​រឿង​ខ្លួន​ឯង​ដោយ​ផ្ទាល់​ដំបូង​ទៀត​ផង៕

​​​​

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ