វគ្គ​ទី​១៖ ចាន់ វឌ្ឍនាកា ស៊ុត១​គ្រាប់ តែ​ទីម័រខាងកើតនាំ​មុខ ២-១

  • 2018-10-12 12:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​​ម្ចាស់​ផ្ទះ​កម្ពុជា​ត្រូវ​បាន​ក្រុម​ភ្ញៀវ​ទីម័រ​ខាង​កើត​ស៊ុត​ចូល​នាំ​មុខ ២-១ ក្នុង​ការ​ប្រកួត​ចប់​វគ្គ​ទី​១នៃ​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំ​ដើម្បី​ត្រៀម​ពាន​សំខាន់​នា​ពេល​ខាង​មុខ។

ការ​ប្រកួត​នេះ​បង្ហាញ​ឲ្យ​ឃើញ​​ថា កម្ពុជា​មិន​សូវ​បង្ហាញ​ទម្រង់​លេង​ល្អ​ដូច​ដែល​លេង​ទល់​នឹង​ក្រុម​ម៉ាឡេស៊ី​កាល​ពី​ខែ​​មុន​ឡើយ។ ទីម័រ​ខាង​កើត​បាន​​ដាក់​សម្ពាធ និង​​មាន​ឱកាស​នៅ​ចំពោះ​មុខ​ទី​របស់​កម្ពុជា​ជា​ច្រើន​រហូត​ដល់​នាទី​៣០ទើប​កីឡាករលេខ​១៧​បាន​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​ដើម្បី​នាំ​មុខ ១-០។

បន្ទាប់​ពី​ទីម័រ​ខាង​កើត​ស៊ុត​បាន​នាំ​មុខ កម្ពុជា​បាន​ព្យាយាម និង​រៀប​ចំ​ទម្រង់​លេង​ជា​ថ្មី​​ ហើយ​ទទួល​បាន​ឱកាស​នាំ​បាល់​ទី​មុខ​ទី​របស់​ក្រុម​ភ្ញៀវ។ ទី​បំផុតខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ស៊ុត​បាល់​បាន​សម្រេច​តាម​ស្មើ ១-១ បន្ទាប់​ពី​ទទួល​បាន​បាល់​ដាច់​មាត់។ យ៉ាង​ណា ភាព​រីក​រាយ​របស់កម្ពុជា​ត្រូវ​​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​​ក្រោយ​៤​នាទី​បន្ទាប់​ពោល​គឺ​នាទី​៤២​​ទីម័រ​ខាង​កើត​រក​បាន​គ្រាប់​បាល់​ទី​២​ដើម្បី​ចប់​វគ្គ​ទី​១​នាំ​មុខ ២-១។

សកម្មភាព​ការ​ប្រកួត​រវាង​កម្ពុជា (ខៀវ) និង​ទីម័រ (ស)
ប្រាក់ ធីវ៉ា​បង្ហាញ​ការ​ខក​ចិត្ត​ក្រោយ​ទាត់​​បាល់ខុស​នៅ​មុខ​ទី​របស់​ទីម័រ

អត្ថបទ៖ ជាន ចាន់រ៉ា