គិតត្រឹមឆ្នាំទី ៤ នេះ សាលាអន្តរជាតិស្តង់ដារកាណាដាមួយ ប្រមូលបានជាង ២៥ ០០០ ដុល្លារ ជួយមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

  • 2018-10-12 10:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ សាលា​អន្តរជាតិ Learning Jungle International School បាន​រៀបចំ​កម្មវិធី​ប្រមូល​មូលនិធិ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​រយៈ​ការ​ជួយ​ជំរុញ​លើកទឹកចិត្ត​សិស្ស​ឲ្យ​មាន​ស្មារតី​ចេះ​ជួយ​គ្នា និង​មាន​សាមគ្គីភាព​គ្នា។ ដោយ​ក្នុង​ឆ្នាំ​នេះ​ផ្ទាល់​សាលា​ប្រមូល​ថវិកា​សរុប​បាន ៨ ០០០ ដុល្លារ​សម្រាប់​ជូន​ដល់​មូលនិធិ​ពេទ្យ​ដែល​ព្យាបាល​កុមារ​ដោយ​មិន​យក​កម្រៃ​មួយ​នេះ។

ដើម្បី​ចូលរួម​ចំណែក​ជួយសង្គ្រោះ​ជីវិត​កុមារ​ ដែល​ត្រូវការ​ការ​ព្យាបាល​ជា​ចាំបាច់​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​សាលា​អន្តរជាតិ Learning Jungleបាន ផ្ដួចផ្ដើម​​គំនិត​រៀប​ចំ​កម្មវិធី​រៃអង្គាស​ថវិកា​សប្បុរស​ធម៌​ជា​លើក​ទី​៤ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​តាម​រយៈ​ការ​លក់​សំ​បុត្រ ចូលរួម​កម្មវិធី​ចែក​សញ្ញាប័ត្រ និង​ការ​សម្ដែង​សិល្បៈ​របស់​សិស្សានុសិស្ស​នៅ​​សណ្ឋាគារ​ Sofitel កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៨ កន្លង​ទៅ។

ថវិកា​ដែល​ទទួល​បាន​ទាំង​អស់​គឺ​មាន​ចំនួន​សរុប ៨ ០០០ ដុល្លារ និង​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​មូលនិធិ​គន្ធបុប្ផា កាល​ពី​​ថ្ងៃ​ទី​១១ ​តុលា ២០១៨​។ មក​ទល់​​ពេល​នេះ សាលា​អន្តរជាតិ​ខាង​លើ បាន​ធ្វើ​ការ​បរិច្ចាគ​ថវិកា​សរុប​ជាង ​២៥​ ០០០ដុល្លារ​ហើយ​ ​រួចមក​ហើយ​ ជូន​ទៅដល់​ខាង​​មន្ទីរពេទ្យ​នេះ។

លោក លី វីរៈ

ក្នុង​នោះ លោក លី វីរៈ បាន​អំពាវនាវ​ដល់​សាធារណៈ​ជន ​ឲ្យ​​បន្ត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ​និង​កុមារ​កម្ពុជា​ដែល​ខ្វះ​ខាត​ឲ្យ​ទទួល​បាន​​នូវ​​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ ​ព្រោះ​កុមារ​ដែល​មាន​សុខុមាលភាព​ល្អ​គឺជា​ទំ​ពាំង​ស្នង​ឫស្សី​របស់​ប្រទេសជាតិ​​នៅ​ពេល​អនាគត​។

Learning Jungle International Schoolជា​សាលា​អន្តរជាតិ​ដែល​ទទួល​បាន​សិទ្ធិ​អាជីវកម្ម​មកពី​ប្រទេស​កាណាដា និង​ត្រូវ​បាន​ទទួលស្គាល់​ក្រសួង​អប់​រំ យុវជន និង កីឡា​នៃ​ប្រទេស​កម្ពុជា។ ក្រៅ​ពី​កម្មវិធី​សិក្សា​ជា​ភាសាខ្មែរ និង​អង់គ្លេស Learning Jungle ក៏​មាន​បន្ថែម​មុខ​វិជ្ជា​ជាច្រើន​ទៀត​ដោយ​មិន​គិត​ថ្លៃ​ដូចជា ហែលទឹក តន្ត្រី អប់រំកាយ សកម្មភាព​កីឡា​ផ្សេងៗរៀងរាល់​ចុង​សប្ដាហ៍​ និង​មាន​ថ្នាក់ភាសា​ចិន​ ផងដែរ។ លោក​អ្នក​អាច​ទំនាក់ទំនង​តាម​រយៈ៖

អត្ថបទ៖ សុខណា