មិន​ឲ្យ​ចាញ់​ចិត្ត Razer ជើង​ខ្លាំង​ Xiaomi ត្រៀម​ចេញ​ស្មាតហ្វូន Gamer ជំនាន់​ថ្មី​ទៀត​ហើយ

  • 2018-10-12 11:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រលប់​ទៅ​ខែ​មេសា ក្រុមហ៊ុន Xiaomi បាន​ប្រកាស​បង្ហាញ​ត្រកូល Black Shark ជា​លើក​ដំបូង​ជាប់​ឈ្មោះ​ជា Gaming Smartphone មួយម៉ូឌែល​មាន​តម្លៃ​ធូរ​ថ្លៃបំផុត។ ដំណឹង​ល្ហិចល្ហៀង​សារ​ជា​ថ្មីលើ​គេហទំព័រ​​ផ្លូវការ​របស់​ប្រទេស​ចិន សេរ៊ី​ក្រោយ Black Shark 2 ក៏​ត្រៀម​នឹង​លេច​ចេញ​ផងដែរ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ពុំ​ទាន់​បង្ហើប​អ្វី​ច្រើន ខណៈ​ក្រុមហ៊ុន​ទើប​បញ្ចេញ​នូវ​ពាក្យ​ពីរ​ឃ្លា "Sharks Approaching" និង " Unleashing Soon" ដោយ​តាម​ការ​រំពឹង​ទុក​ទំនង​ជា​ដាក់​បង្ហាញ​លក្ខណៈ​អន្តរជាតិ​នា​ដើម​ខែ​វិច្ឆិកា​នេះ ដើម្បី​ជា​គោលដៅ​តាម​ប្រជែង​ជាមួយ Razer ទើប​ចេញ​ផ្សាយ​ស្មាតហ្វូន​ថ្មី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Black Shark 2 ក៏​នឹង​បន្ត​ប្រើប្រាស់​ឈីប Qualcomm Snapdragon 845 មាន RAM ទំហំ 8GB ប៉ុន្តែ​អង្គ​ផ្ទុក​ត្រៀម​ផ្តល់​ជូន​តែ​ជម្រើស 128GB ជា​ជាង 64GB ដើម្បី​អាច​យក​ឈ្នះ​គូ​ប្រជែង Razer Phone 2 លើ​ចំណុច​អង្គ​ផ្ទុក​នេះ​តែ​ម្តង។

យ៉ាងណាមិញ​សម្រាប់​តម្លៃ Razer Phone 2 ហ៊ាន​កំណត់​ដល់ ៧៩៩ ដុល្លារ ប៉ុន្តែ​សម្រាប់ Xiaomi អាច​នឹង​ទាប​ជាង​នេះ​ត្រឹម​ខ្ទង់ ៥០០ ដុល្លារ​តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា