Bale ទទួលបានពានរង្វាន់អ្វី ក្នុងអំឡុងពេលពាក់កណ្ដាលតង់នៃប្រកួតវេល-អេស្ប៉ាញយប់មិញ?

  • 2018-10-12 12:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​វេល​ កីឡាករ​ Gareth Bale បាន​បង្ហាញ​ខ្លួន​នៅ​កំឡុង​ពេល​សម្រាក​ពាក់​កណ្ដាល​តង់​នៃ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ម្ចាស់​ផ្ទះ​វេល​និង​ក្រុម​គោ​ជល់​អេស្ប៉ាញ​ក្នុង​កីឡដ្ឋាន​ជាតិ​ Principality Stadium​ កាល​ពី​យប់​មិញ​នេះ​ ដើម្បី​ទទួល​ស្បែក​ជើង​មាស​Top Scorer នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ប្រទេស​វេល។

រូបភាព៖Marca

កីឡាករ​ឆ្នើម​របស់​ក្លឹប​ Real Madrid រូប​នេះ​រក​គ្រាប់​បាល់​បាន​៣០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៧២​លើក​គ្រប់​កម្មវិធី​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វេល​។ រូប​គេ​ក៏​ជា​កីឡាករ​ក្មេង​បំផុត​ដែល​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​នេះ​ដែរ​។

Gareth Bale ត្រូវ​បាន​ប្ដូរ​ចេញ​កាល​ពី​ប្រកួត​រវាង​ Real Madrid និង​ Deportivo Alaves កាល​ពី​ចុង​សប្ដាហ៍​នេះ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​ប្រកួត​មិត្តភាព​ទល់​នឹង​អេស្ប៉ាញ​កាល​ពី​យប់​មិញ​នេះ​។ យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វេល​ Ryan Giggs នៅ​តែ​មាន​សង្ឃឹម​ថា​ Bale នឹង​អាច​ចូល​លេង​ឲ្យ​វេល​ក្នុង​ក្របខ័ណ្ឌ​ UEFA Nations League ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អៀរឡង់​នៅ​សប្ដាហ៍​ក្រោយ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម