Fan ស្មោះស្ម័គ្រ សិរីមន្ត ម្នាក់ ហក់​មក​ធ្វើ MV ច្រៀង​ខ្លួន​ឯងក្បែរ​ជើង​ភ្នំ​ស្រង់ ពីរោះ​មិន​ធម្មតា​!

  • 2018-10-12 13:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​ពី​ជា​អ្នក​គាំទ្រ​ស្មោះ​ស្ម័គ្រ​ម្នាក់ យុវជន​មួយ​រូប ស្រាប់​តែ​ហក់​មក​ផលិត​វីដេអូ​ចម្រៀង​ខ្លួន​ឯង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ យុវជន​រូប​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ ឆន សំណាង មក​ពី​ខេត្ត​កំពង់​ស្ពឺ ជា​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​មួយ​រូប​របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត ជា​ច្រើន​ឆ្នាំ​មក​ហើយ។

នៅ​កៀក​នឹង idol យូរ​ទៅ និស្ស័យ​សិល្បៈ​កាន់​តែ​ដុះដាល ដោយ​មុន​នេះ ឆន សំណាង បាន​លេច​មុខ​សម្ដែង​ក្នុង​បទ​ចម្រៀង​របស់ សិរីមន្ត ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ។ ឥឡូវ​នេះ​ទៀត យុវជន​មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​វិវត្ត​ខ្លួន​មួយ​កម្រិត​ទៀត មក​ធ្វើ​ជា​តារា​ចម្រៀង ដែល​កន្លង​មក​ធ្លាប់​តែ​ឃើញ​ច្រៀង​លេង​តាម​ហ្វេសប៊ុក ថ្ងៃ​នេះ​ស្រាប់​តែ​ឃើញ​ថត​ចេញ​ជា​វីដេអូ​ចម្រៀង (MV) ថែម​ទៀត។

វីដេអូ​ចម្រៀង​នោះ មាន​ចំណង​ជើង​ថា "ស្រណោះ​អនុស្សា​ស្នេហ៍" យក​លំនាំ​បទ​ភ្លេង​តាម​បទ "ចាំ​បាត់ៗ" របស់​តារា​ចម្រៀង ខេម។ បទ​នេះ យុវជន​យើង ត្អូញត្អែរ​ពី​អនុស្សាវរីយ៍​ចំណង​ស្នេហ៍​ឈឺ​ចាប់ នៅ​លើ​ទឹកដី​ភ្នំ​ស្រង់។

ខ្លឹម​សារ​យ៉ាង​ណា ពីរោះ​ប៉ុណ្ណា តោះ...ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា