យាយ ណាង តស៊ូទៅលើកទឹកចិត្តចៅស្រីក្នុងកម្មវិធី The Voice Kids ទាំងខ្លួនមានជំងឺ

  • 2018-10-13 00:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាម​ជា​លោក​យាយ​ម្នាក់​តារា​កំប្លែង​ជើង​ចាស់​ ណយ សំណាង បាន​តស៊ូ​ទៅ​លើក​ទឹក​ចិត្ត​ចៅ​ស្រី​​បង្កើត​ វណ្ណ ណាណា ប្រឡង​ក្នុង​កម្មវិធី​ The Voice Kids Cambodia រដូវ​កាល​ទី២​ទាំង​ខ្លួន​មាន​ជំងឺទឹកនោមផ្អែម និងលើសឈាម។

ការ​តស៊ូ​ទៅ​លើក​ទឹក​ចិត្ត​​ចៅ​ស្រី​មិន​បាន​ធ្វើ​ឲ្យ​​យាយ ណយ សំណាង អស់​សង្ឃឹម​​​នោះ​ទេ នៅ​ទី​បំផុត​ចៅ​ស្រី​​លោក​យាយ បាន​ឆ្លង​ផុត​វគ្គ​ The Battles Week 2 ឈាន​ទៅ​កាន់​វគ្គ​បន្ទាប់​ទៀត​ក្រោម​ការ​បង្ហាត់​បង្រៀន​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​បង្វឹក​ សួស វីហ្សា។

ក្រោយ​ពី​ទម្លាយ​ថា បេក្ខនារីឈ្មោះ វណ្ណ ណាណា គឺ​ជា​កូន​ស្រី​បង្កើត​របស់​តារា​ចម្រៀង វណ្ណា ស័ក្ដ និង​ជា​ចៅ​ស្រី​បង្កើត​របស់​លោក​យាយ ណយ សំណាង ដែល​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ បាន​ធ្វើ​ឲ្យ​ម្នាក់ៗ​កាន់​តែ​​ចាប់​អារម្មណ៍​ចំពោះ​បេក្ខនារី​វ័យ​ក្មេង​រូប​នេះ​យ៉ាង​ខ្លាំង​ជាមួយ​សមត្ថភាព​សំឡេង​មិន​ធម្មតា​ផង។

ចម្រៀង​មួយ​បទ​របស់​នាង​ ក្រោម​ចំណង​ជើង​ថា​«បឹងហ្គាវ៉ាន់សូឡូ» ត្រូវ​គេ​ឃើញ​ចែក​ចាយ​យ៉ាង​គួរ​អោយ​ចាប់​អារម្មណ៍​នៅ​លើ​ហ្វេសប៊ុក​តែ​ម្ដង ដោយ​សារ​តែ​សំឡេង​ពោរពេញ​ដោយ​ទឹកដម​ពីរោះ​ផ្អែម​ស្រទន់។

​កន្លង​មក​តារា​កំប្លែង​ អ្នកស្រី ណយ សំណាង ធ្លាប់​បាន​ទម្លាយ​ថា​ កូន​ស្រី​ច្បង​របស់​ វណ្ណា ស័ក្ដ មាន​និស្ស័យ​ចង់​ក្លាយ​ជា​តារាចម្រៀង​​យូរ​មក​ហើយ​ ដោយសារ​តែ​នាង​ មាន​​សមត្ថភាព​សំឡេង​​ល្អ​ ទើប​អ្នកស្រី​ និង​កូន​ប្រុស​ ​វណ្ណា ស័ក្ដ ជំរុញបន្ថែម។

អ្នកស្រី​ថា​ខ្លួន​ជិត​អស់​សមត្ថភាព​បន្ត​ការងារ​សិល្បៈ​ហើយ ​ទើប​មាន​តែ​រំពឹង​ថា​ចៅ​ស្រី​ម្នាក់​នេះ នឹង​អាច​ស្នង​តំណែង​ ហើយ​បាន​ក្លាយ​ជា​តារាច​ម្រៀង​អាជីព​ម្នាក់​ ដើម្បី​រក​លុយ​មក​បន្ត​ការសិក្សា​របស់​ខ្លួន​ផង និង​គ្រួសារ៕

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម