ទូដាក់ស្បែកជើងខោអាវ និងកាបូបថ្លៃៗរបស់ សុខ សោម៉ាវត្ដី នៅផ្ទះថ្មីសោះប្រហែលបើកហាង១

  • 2018-10-14 03:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​នាំគ្នា​ភ្ញាក់​ផ្អើល​ក្រោយ​ពី​ឃើញ​​ទូ​ដាក់​​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​កាបូប​ថ្លៃ​​ៗ​របស់​ សុខ សោម៉ាវត្ដី នៅ​គេហដ្ឋាន​ថ្មី​របស់​នាង​​កាល​ពី​ប៉ុន្មាន​ថៃ​មុន។​ ដោយ​ពួក​គេ​​ស្មាន​ថា​​អ្នក​មេម៉ាយ​ចាយ​រាង​រូប​នេះ​បើក​ហាង​ថ្មី​​​មួយ​ទៀត​បន្ថែម​ពី​លើ​អាជីព​សិល្បៈ​​ ព្រោះ​មើល​ទៅ​ការ​តុប​តែង​​ស្រស់​​មិន​ចាញ់​ហាង​ធំៗ​មួយ​ចំនួន​ក្នុង​ផ្សារ​ទំនើប។

​ទាក់​ទង​ការ​​លើក​ឡើង​ខាង​លើ​ត្រូវ​បាន​ សុខ សោម៉ាវត្ដី ឲ្យ​ដឹង​ថា" ទូ​ដាក់​ស្បែក​ជើង​ ខោ​អាវ​ និង​កាបូប​ហ្នឹង​មិន​មែន​​ដាក់​លក់​ទេ​បង គ្រាន់​តែ​ថា​ខ្ញុំ​រៀប​ចំ​ធ្វើ​​ដាក់​វា​ឲ្យ​ស្អាត​មាន​សណ្ដាប់​ធ្នាប់ ហើយ​របស់​ទាំង​ហ្នឹង​ខ្ញុំ​ស្រឡាញ់។ ឯ​តម្លៃ​វិញ​ក៏​ថ្លៃ​ដែរ​ទើប​​ខ្ញុំ​ប្រយ័ត្ន​ប្រយែង​"៕

​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី