Man Utd កំពុង​រៀប​ចំ​នាំ​​​យក Ramsey ពី Arsenal

  • 2018-10-14 03:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប​ Arsenal កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​មួយ​ដែល​ត្រូវ​ចាក​ចេញ​ពី Emirates ក្នុង​ការ​ដោះដូរ​កីឡាករ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ហើយ​ជា​ឱកាស​ល្អ​​របស់​ Man Utd ​ក្នុង​ការ​ឆក់​យក​ ​ស្រប​ពេល​ដែល​បិសាច​ក្រហម​​កំពុង​ចាប់​អារម្មណ៍​តារា​ឆ្នើម​​វែល​រូប​នេះ។

Ramsey

Manchester United បាន​បរាជ័យ​ចំនួន ២ លើក​រួច​មក​ហើយ ក្នុង​ការ​នាំ​យក​ Aaron Ramsey ​ទៅ​កាន់​ទឹក​ដី ​Old Trafford ហើយ​លើក​ទី​៣​នេះ​ អាច​ជា​សំណាង​ល្អ​​របស់​ពូក​គេ​​ បន្ទាប់​ពី​ Arsenal សម្រេច​បើក​ដៃ​ឲ្យ​ Ramsey ដើម្បី​ចាកចេញ។

និយាយ​ពី Aaron Ramsey គឺ​ជា​កីឡាករ​មួយ​រូប​ដែល អតីត​វីរបុរស​អ្នក​ចាត់ការ​​​​របស់ Man Utd, Sir Alex Ferguson បាន​ចាប់​អារម្មណ៍។ ប៉ុន្តែ​មិន​អាច​ប្រជែង​ឈ្នះ​ Arsenal ​ដែល​ទិញ​ពី Cardiff ​ក្នុង​តម្លៃ ៤,៨ លាន​​​ផោន​​កាល​ឆ្នាំ​២០០៨៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​