ស្រីស្អាត នៅ សូនីតា បង្ហាញរូបរាង តែលាក់មុខគូស្នេហ៍

  • 2018-10-14 04:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង នៅ សូនីតា ដែល​ល្បី​មាន​ងារ​ជា​ជំទាវ​យូរ​ហើយ​នោះ ពេល​នេះ​បង្ហាញ​រូប​រាង​គូ​ស្នេហ៍​ខ្លះៗ​ហើយ។ ​នៅ​លើ​បណ្តាញ​សង្គម ស្រី​ស្អាត​រូប​នេះ​បាន​បញ្ចេញ​រូប​ភាពកៀក​កើយ​ជាមួយ​គូ​ស្នេហ៍​យ៉ាង​ផ្អែម​ល្ហែម ដោយ​មាន​រូប​ខ្លះ​បង្ហាញ​តែ​ខ្នង ឯ​ខ្លះ​ទៀតបិទ​មុខ​ខាង​បុរស ពោល​គឺ​ពុំ​ទាន់​បង្ហាញ​មុខ​ច្បាស់​ឲ្យ​មហាជន​បាន​ឃើញ​នៅ​ឡើយ​ទេ។

ទោះបីជាស្រីស្អាត នៅ សូនីតា ហាក់នៅស្ទាក់ស្ទើរក្នុងការបង្ហាញមុខមាត់ពិតប្រាកដរបស់គូស្នេហ៍ក្តី ប៉ុន្តែក្រោយពីបានឃើញភិនភាគខ្លះៗរបស់បុរស​ដែល​ជា​គូ​ស្នេហ៍​នោះ អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ថា បុរស​ម្នាក់​នោះ​ជា​មនុស្ស​មាន​តួនាទី​ខ្ពស់ និង​ឥទ្ធិពល​ក្នុង​រង្វង់​សិល្បៈ។

កន្លង​មក​តារា​សម្តែង​ស្រគត់​ស្រគំ​ នៅ សូនីតា ធ្លាប់​បាន​ប្រាប់​​ថា ក្នុង​ចង្កោម​អ្នក​សិល្បៈ​មិន​តិច​នោះ​ទេ តែងតែ​ហៅ កញ្ញាថា ​ជំទាវ​ពេញៗ​មាត់ ប៉ុន្តែ​មិន​មែន​ជំទាវ​ដែលមាន​ព្រះរាជក្រឹត្យ​តែងតាំង​អី​ឡើយ គឺ​ជា​ការ​ដាក់​ងារ ឬនិយាយ​លេងពី​​មិត្តភ័ក្ដិ​ប៉ុណ្ណោះ។ កញ្ញា ថា មិន​ហ៊ាន​ប្រាថ្នា​តំណែង​​មួយ​នេះ​​​ឡើយ ចង់​ធ្វើ​តែ​មនុស្ស​ធម្មតាៗ ប៉ុន្តែ​បើ​ថ្ងៃ​អនាគត​មាន​ស្វាមី​មាន​ឋានៈ​ខ្ពស់ ហើយ​ត្រូវ​ឡើង​ជំទាវ​ដោយ​ស្វ័យប្រវត្តិ​នោះ អ្នកនាង​ក៏​មិន​ហ៊ាន​ប្រកែក​ដែរ។

អត្ថបទ៖ ដេត ធន្នី