ឡូយ​កប់!​ NET MCT​ កន្លែង​សម្រាប់​អ្នក​ចូលចិត្ត​កីឡា​ E-Sports​

  • 2018-10-14 04:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ចូលចិត្ត​កម្សាន្ត​សប្បាយ​ និង​ចង់​ក្លាយ​ជា​ជើង​ខ្លាំង​ខាង​កីឡា​ E-Sports​ ឥលូវ​នេះ​លែង​បារម្ភ​ហើយ​ ខណៈ​ក្លឹប​ NET MCT​ ថ្មី​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ និង​មាន​ម៉ាស៊ីនត្រជាក់​ទើប​សម្ពោធ​ បើក​ជា​ផ្លូវ​ការ​ម្សិលមិញ​នៅ​ទួលគោក​ ដោយ​មានការ​សហការ​ជាមួយ​សហព័ន្ធ​ថែម​ទៀត​ផង។​

ទិដ្ឋភាពសម្ពោធម្សិលមិញ

ឯកឧត្ដម​ ជា​ ច័ន្ទបរិបូរណ៍​ អនុប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្លឹប ​​NET MCT​ ជា​ដៃគូ​សហការ​ទី១​ របស់​សហព័ន្ធ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​ និងបាន​ផ្សព្វផ្សាយ​ទូលំទូលាយ​បន្ថែម​ទៀត។​ មិន​ត្រឹម​តែ​ជា​កន្លែង​កម្សាន្ត​នោះ​ទេ​ ក៏​ជា​កន្លែង​សម្រាប់​ជួយ​ដល់​កីឡាករ​ក្នុង​ការ​ហ្វឹកហាត់​ត្រៀម​ចេញ​ទៅ​ប្រកួត​កម្មវិធី​នានា​ផង​ដែរ។​

ទិដ្ឋភាពសម្ពោធម្សិលមិញ

អនុប្រធាន​រូប​នេះ​ជឿជាក់​ថា​ NET MCT E-Sports​ ជា​កន្លែង​ដែល​បណ្ដុះបណ្ដាល​ និង​ជា​កន្លែង​ដែល​អាច​រក​បាន​ធនធាន​កីឡាករ​ជើង​ខ្លាំង​ថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ក្លាយ​ជា​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ផង​ដែរ។​

ទិដ្ឋភាពសម្ពោធម្សិលមិញ

រំលឹក​ដែរ​ថា​ ពិធី​បើក​សម្ពោធ​ក្លឹប​ NET MCT E-Sports​ នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី១៣​ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅ​ ផ្ទះ​លេខ​ ២៤​ ផ្លូវ​លេខ​ ៦១០​ សង្កាត់​បឹងកក់២​ ខណ្ឌ​ទួលគោក​ ភ្នំពេញ។​ ក្នុង​ពិធី​នោះ​ដែរ​មាន​ការ​ចូលរួម​ពី​អនុប្រធាន​សហព័ន្ធ​ E-Sports​ និង​ Gamers​ ជា​ច្រើន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​