កាមេរ៉ា​លឿន​បំផុត​លើ​លោក​ថត​បាន​ 10 ទ្រីលាន​ Frames ក្នុង​មួយ​វិនាទី

  • 2018-10-16 08:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​យឺត​ៗ (Slow-motion) បង្ហាញ​ទិដ្ឋភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​មើល​ ដោយ​មាន​ Lens ល្អ​បំផុត​ធម្មតា​អាច​ថត​បាន​រាប់​ពាន់​ Frames ក្នុង​មួយ​វិនាទី​។

ប៉ុន្តែ​កាមេរ៉ា​លឿន​បំផុត​លើ​លោក​ អភិវឌ្ឍន៍​ដោយ​ក្រុម​ស្រាវជ្រាវ​នៅ​ Caltech និង​ INRS បច្ចុប្បន្ន​នេះ​ ចាប់​ទិដ្ឋភាព​បាន​ដល់​ទៅ​ 10 ទ្រីលាន​ (Trillion) Frames ក្នុង​មួយ​វិនាទី​ ដែល​លឿន​គ្រប់គ្រាន់​បង្ហាញ​ច្បាស់​ពី​ធាតុ​តូច​ៗ។

ឆ្នាំ​មុន​ កំណត់ត្រា​របស់​ក្រុម​ជនជាតិ​ស៊ុយអែត​ ជាមួយ​នឹង​កាមេរ៉ា​ចាប់​ទិដ្ឋភាព​បាន​ 5 ទ្រីលាន​ (Trillion) Frames ក្នុង​មួយ​វិនាទី​។

សម្រាប់​បច្ចេកទេស​ចាប់​រូបភាព​ថ្មី​ ក្រុម​ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ជាមួយ​ Compressed Ultrafast Photography (CUP) ជា​វិធីសាស្ត្រ​មួយ​មាន​សមត្ថភាព​ចាប់​បាន​ 100 ពាន់​លាន​ Frames ក្នុង​មួយ​វិនាទី​។ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​ទិដ្ឋភាព​ឡាស៊ែរ​។ ផ្អែក​លើ​បច្ចេកវិទ្យា​ខាង​លើ​ ក្រុម​ស្រាវជ្រាវ​បាន​បន្សំ​រវាង​ Femtosecond streak camera និង​ Static camera ហើយ​ដំណើរការ​តាមរយៈ​បច្ចេកទេស​មួយ​ហៅ​ថា​ Radon Transformation។

លោក Lihong Wang ជា​សហ​ដឹកនាំ​ក្នុង​ការ​សិក្សា​មួយ​នេះ​បាន​និយាយ​ថា​៖ "យើង​បាន​ដឹង​ថា​ ដោយ​ប្រើ​ត្រឹម​ Femtosecond streak camera មួយ​ គុណភាព​រូបភាព​នឹង​មាន​កម្រិត​។ ដូចនេះ​ យើង​បាន​បន្ថែម​កាមេរ៉ា​មួយ​ទៀត​ ដែល​មាន​រូបភាព​លក្ខណៈ​ Static។ ការ​បន្សំ​គ្នា​នេះ​ យើង​អាច​ប្រើប្រាស់​បច្ចេកទេស​ Radon Transformation ដើម្បី​ទទួល​បាន​រូបភាព​គុណភាព​ខ្ពស់​ ពេល​ថត​ល្បឿន​ 10 ទ្រីលាន​ (Trillion) Frames ក្នុង​មួយ​វិនាទី​។"

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Newatlas   ប្រែ​សម្រួល៖ ប៊ុនធឿន