សាន់ឆាយ ស្រយុតចិត្តបំផុត​ ​ពេល​គីឡូឡើងមិនឈប់ ទប់មិនឈ្នះ

  • 2018-10-14 07:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​បទ​សម្ភាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​សម្ដែង​ Barbie Hsu បាន​ទម្លាយ​ក្ដី​សោកសៅ​ជុំវិញ​ផល​ពិបាក​ ពេល​មាន​ផ្ទែពោះ។

តួ​ស្រី​ សាន់ឆាយ​ ជំនាន់​ទី​ ១​រូបនេះ​ បាន​និយាយ​ថា​ ខ្លូន​រង​នូវ​ផល​ប៉ះពាល់ខ្លាំង​ទាក់ទង​នឹង​រូបរាង​ ដែល​ឡើង​គីឡូ​ស្រឺត​ឥត​ប្រណី នៅពេល​ពពោះ ហើយ​នាង​ពិតជា​មាន​អារម្មណ៍​ខ្មាសៗ​ ស្ទើរ​មិនហ៊ាន​ឈាន​ជើង​ដើរ​ចេញ​ទៅ​ក្រៅ។

Barbie កាលពីមុនរៀបការ

Barbie ធ្លាប់​តែ​ជា​តារា​ស្រី​ដែល​មាន​សម្រស់​ស្រស់​ស្អាត មាន​ភ្នែក​ធំៗ មុខ​មូល​តូច​ច្រឡឹង​ ព្រម​ជាមួយ​រាង​ស្លីម​គួរ​ឲ្យ​ទាក់ទាញ។ ដោយសារ​រូបរាង​អំណោយ​ផល​កាល​ពីមុន​បែប​នេះ​ ពិត​ជា​ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត​ និង​សប្បាយ​ចិត្ត​គ្រប់ពេល។ ប៉ុន្តែ​ក៏​ព្រោះ​តែ​រាងកាយ​របស់​តារា​ស្រី​រូបនេះ​ងាយ​នឹង​ឡើង​ទម្ងន់​ ទើប​នាង​តែ​ព្យាយាម​តម​អាហារ ពិសេស​សាច់។ បន្ទាប់​ពី​រៀបការ​ហើយ​ Barbie កាន់​តែ​ពិបាក​ក្នុង​ការ​មើល​ថែ​រូបរាង​ ព្រោះ​ស្រប​ពេល​នាង​ពពោះ​ ម្ដាយក្មេក​បាន​ពន្យល់​ឲ្យ​នាង​បរិភោគ​អាហារ​មាន​ប្រូតេអ៊ីន និង​មនាប្រយោជន៍​សម្រាប់​សុខភាព​នាង​ និង​កូន​ក្នុង​ផ្ទៃ។

សរុប​មក​ ដោយសារ​ប្រការ​កត្តា​ខាង​លើ​នេះ​ហើយ​ ទើប​នាង​មាន​រូបរាង​ធាត់​ដូច​បច្ចុប្បន្ន។ ដោយសារ​មាន​កូន​ និង​ញ៉ាំ​ឆ្ងាញ់​គ្រប់​ពេល​ ទើប​នាង​កាន់​តែ​មិនអាច​គ្រប់គ្រង​ទម្ងន់​បាន រហូត​ធ្វើ​ឲ្យ​នាង​ខ្លួន​ឯង​អន់​ចិត្ត​ជា​ខ្លាំង។

ទោះ​បី​អ្នកម្ដាយ​ខ្លះ​អាច​វិល​មក​មាន​រូបរាង​ស្គម​ស្អាត​វិញ​ ក្រោយ​សម្រាល​កូន​ហើយ​ ប៉ុន្តែ​តួស្រី​សាន់​ឆាយ​នេះ​វិញ​ មិន​មានឱកាស​ដូចគេ​ទេ ព្រោះ​ខំ​ប្រឹង​យ៉ាងណា​ក៏​ដោយ។

យ៉ាង​ណា​មិញ​ ក្រោយ​បង្កើត​កូន​ហើយ​ តារា​ស្រី​បាន​ប្ដី​អ្នក​ជំនួញ​រូប​​នេះ​ កើន​ទម្ងន់​រហូត​ទៅ​ដល់​ ​៧២គីឡូឯណោះ។ ដោយ​សារ​រូបរាង​ប្រែប្រួល​ខ្លាំង​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ នាង​ខ្វះ​ភាព​ក្លាហាន​ក្នុង​ការ​បង្ហាញ​មុខ​ញឹកញាប់​នៅ​ទីសាធារណៈ​ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​នាង​បាក់​ចិត្ត​ និង​ស្ដាយ​រូបរាងពីមុនជា​ខ្លាំង៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី