រំលឹក​អនុស្សាវរីយ៍ព្រះ​បរម​រតនៈ​កោដ្ឋ សិល្បករ​សិល្បៈ​បុរាណ​ម្នាក់ បង្ហើរ​សំនៀង​យ៉ាង​គ្រលួច

  • 2018-10-15 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ថ្ងៃ​ទី ១៥ តុលា ២០១៨​នេះ ជា​ខួប​គម្រប់​៦​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យជាតិ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែល​ព្រះ​អង្គ​បាន​យាង​សោយ​ទិវង្គត​នា​ថ្ងៃ​ទី១៥ ​តុលា ​២០១២ ដោយ​រោគាពាធ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

រំលឹក​អនុស្សាវរីយ៍​ជាមួយ ព្រះ​បរម​រតនកោដ្ឋ នៅ​ថ្ងៃ​នេះ សិល្បករ​សិល្បៈ​បុរាណ កញ្ញា ឆោម ច័ន្ទនេត បាន​បង្ហើរ​សំនៀង​យ៉ាង​គ្រលួច​មួយ​បទ​ដែល​ជា​ព្រះរាជ​និពន្ធ​របស់​សម្ដេច​តា​។ បទ​នេះ​មាន​ចំណង​ជើង​ថា "ព្រៃ​ប្រសិទ្ធិ" សំនៀង​ដើម​របស់​អ្នក​ស្រី ស៊ិន សុវណ្ណារី ច្រៀង​ឡើង​វិញ ដោយ ឆោម ច័ន្ទ​នេត សិល្បករ​បុរាណ​ពហុ​ជំនាញ។

បទ​ចម្រៀង​មួយ​នេះ មិន​ស្រួល​ច្រៀង​ប៉ុន្មាន​ទេ ឥឡូវ​តោះ​មក​ស្ដាប់​តារា​ចម្រៀង ច័ន្ទនេត ទាំង​អស់​គ្នា ក្នុង​ថ្ងៃ​ខួប​គម្រប់ ៦ឆ្នាំ នៃ​ការ​យាង​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យជាតិ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៃ​យើង នៅ​ថ្ងៃ​នេះ!!!

អត្ថបទ៖ ទារិកា