Laurent Koscielny ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បារាំង​

  • 2018-10-15 02:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Arsenal កីឡាករ Laurent Koscielny បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​បារាំង ក្នុង​វ័យ​៣៣​ឆ្នាំ។

កីឡាករ​ឆ្នើម​រូប​នេះ​បាន​ខកខាន​ទៅ​ប្រកួត​ World Cup ក្នុង​ប្រទេស​រុស្សី បន្ទាប់​ពី​បញ្ហា​របួស​ពេល​លេង​ឲ្យ​ Arsenal ប៉ះ  Atletico Madrid នៅ​ពាន​ង្វាន់ Europa League។ សម្រាប់​នៅ​ពេល​នេះ​​គេ​ចង់​យក​ពេល​ផ្ដោត​លើ​ក្លឹប​អាជីព​វិញ។

“ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ផ្ដល់​គ្រប់​យ៉ាង​​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ឲ្យ​ជម្រើស​ជាតិ​បារាំង​អស់​ហើយ។ ខ្ញុំ​មាន​វ័យ​៣៣​ឆ្នាំ​ ធ្លាប់​បាន​លេង​ Euro ​២ដង និង World Cup ម្ដង។ បារាំង​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ជំនាន់​អស្ចារ្យ ព្រោះ​មាន​កីឡាករ​អស្ចារ្យ”។ សម្ដី Koscielny។

Laurent Koscielny ជាប់​ជម្រើស​ជាតិ​​ជាតិ​បារាំង​តាំង​ពី​ឆ្នាំ​២០១១ លេង​​បាន​៥១​ប្រកួត​ ទាត់​បញ្ចូល​ទី​​បាន​មួយ​គ្រាប់​គត់ ក្នុង​នាម​ជា​ខ្សែ​ការពារ៕ ​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី