កាមេរ៉ា​ប្រើ​បច្ចេកវិទ្យា​ AI និង​ធម្មតា​ខុសគ្នា​យ៉ាង​ណា​ខ្លះ?

  • 2018-10-16 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AI (Artificial Intelligence) ជា​បច្ចេកវិទ្យា​ជួយ​សម្រេច​នូវ​អ្វី​ដែល​មនុស្ស​ចង់​បាន​ ដោយ​មាន​ការ​សិក្សា​ជា​បន្ត​បន្ទាប់​ ដូចជា​សម្គាល់​សំឡេង​ ប្រែ​សំឡេង​ទៅ​ជា​អក្សរ​ សម្គាល់​រូបភាព​ និង​ស្កេន​មុខ​, Computer Vision និង​ Machine Learning។​ ចំពោះ​ការ​ថតរូប​ អាច​ចំណេញ​ពេល​កាត់ត​រូបភាព​ និង​ដំណើរការ​មុខងារ​ប្រើ​សំឡេង​ជា​ដើម​។​

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​ ចាប់ផ្តើម​បំពាក់​បច្ចេកវិទ្យា​ AI ជំនួយ​ដល់​សមត្ថភាព​កាមេរ៉ា​ចាប់​រូបភាព​បាន​ល្អ​ និង​ត្រឹមត្រូវ​។ ពេល​បើក​កាមេរ៉ា​ ប្រព័ន្ធ​នឹង​រៀបចំ​ Settings ល្អ​បំផុត​ សម្រាប់​ថត​ដោយ​ស្វ័យប្រវត្តិ​ ផ្អែក​លើ​កត្តា​ជាច្រើន​​ដូចជា​ពន្លឺ​ជា​ដើម​។

ចំពោះ​កាមេរ៉ា​ធម្មតា​វិញ អាច​ជួយ​អ្នក​ប្រើប្រាស់​ថតរូប​ជាមួយ​ Settings ស្វ័យប្រវត្តិ​ ខណៈ​មុខងារ​ដទៃ​ទៀត​ ត្រូវ​បើក​ប្រើ​ដោយ​ខ្លួន​ឯង​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ដូច​អ្នក​ថតរូប​អាជីព​ ពេល​ចាប់​ប្លង់​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​បច្ចេកវិទ្យា​ AI គ្រប់​យ៉ាង​ដំណើរការ​បាន​រហ័ស​ និង​ងាយស្រួល​ គ្រាន់​តែ​តម្រង់​ ហើយ​ថត​តែ​ម្តង​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ in.c.mi   ប្រែ​សម្រួល៖ ប៊ុនធឿន