ត្រូវ​ចិត្ត Gamer ទៀត​ហើយ! ក្រុមហ៊ុន EA ត្រៀម​ប្រកាស​ហ្គេម FIFA Mobile ជំនាន់​ថ្មី

  • 2018-10-15 11:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​ឆ្នាំ​ក្រុមហ៊ុន Electronic Arts រមែង​វិវត្ត​នូវ​ជំនាន់​ហ្គេម FIFA ទាំង​លើ Mobile, Desktop និង Consoles ដោយ​សម្រាប់​ជំនាន់​ FIFA 19 លើ​ប្រភេទ​កុំព្យូទ័រ​និង​ម៉ាស៊ីន​ហ្គេម​បាន​ប្រកាស​នា​ពេល​កន្លង​មក​រួច​ហើយ ខណៈ FIFA Mobile សម្រាប់​រដូវ​កាល​ថ្មី​នេះ​ក៏​នឹង​ត្រៀម​បន្ត​ដាក់​ឲ្យ​ទាញ​យក​នា​អំឡុង​ថ្ងៃ​ទី ៧ ​វិច្ឆិកា។

សម្រាប់ FIFA Mobile កំណែ​ថ្មី​នេះ មាន​ការ Update ធំៗ​ច្រើន ពោល​គឺ EA ពង្រឹង​ខ្លាំង​នៃ​ទិដ្ឋភាព​លើ​ទីលាន ដូច​ជា​ការ​កែប្រែ​មុខមាត់​និង​តួ​ខ្លួន​កីឡាករ​ឲ្យ​កាន់​តែ​រស់រវើក​ប្រសើរ​ជាង​ជំនាន់​ណាៗ​ទាំង​អស់។ បន្ថែម​នឹង​ Animation ក៏​មាន​ការ​ពង្រឹង មិន​ថា​ស្ទាយ​អបអរ​ពេល​ស៊ុត​បញ្ចូល​ទី ក៏​ដូច​ជា​បច្ចេកទេស​គ្រប់គ្រង​បាល់​ជា​ច្រើន​ទៀត។

យ៉ាងណាមិញ​មុន​ការ​បើក​ឲ្យ​លេង​ជា​សាធារណៈ​ឈាន​ចូល​មក​ដល់ ប្រិយមិត្ត​អ្នក​គាំទ្រ​ហ្គេម FIFA Mobile ក៏​អាច​ចូល​ទៅ​ទទួល​យក​នូវ​រង្វាន់​ជា​ច្រើន​តាម​រយៈ​តំណ​នេះ

ទស្សនា​វីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា