មាន​ដឹង​ថា​មេ​ដឹក​នាំ​រូប​ណា​ដែល​ថ្លែង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍​មុន​គេ​ដែរ​ឬ​ទេ​?

  • 2018-10-15 11:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​រីក​លូតលាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​រីក​ចម្រើន​ដូច​គ្នា​ដែរ។ តាំង​ពី​មាន​វត្តមាន​ទូរទស្សន៍​មក​ ការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ បាន​ចែកចាយ​ជា​សំឡេង​និង​រូបភាព​ដោយ​ផ្ទាល់​ដែល​មិន​មែន​មាន​តែ​ក្នុង​អត្ថបទ​ព័ត៌មាន​លើ​កាសែត​ទេ។

មេ​ដឹកនាំ​ដែល​បាន​ថ្លែង​សុន្ទរកថា​នៅ​លើ​កញ្ចក់​ទូរទស្សន៍​មុន​គេ​គឺ​នៅ​ថ្ងៃ​ទី​០៥​តុលា​ឆ្នាំ​១៩៤៧​ដោយ​លោក​ហារី ទ្រូម៉ាន(Harry Truman) ដែល​ជា​ប្រធានាធិបតី​​ទី​៣៣​នៃ​សហរដ្ឋអាមេរិក។ នៅ​ពេល​នោះ​លោក​ថ្លែង​ស្នើ​ឲ្យ​ប្រជាជន​សហរដ្ឋអាមេរិក​សន្សំសំចៃ​ស្បៀង​ដើម្បី​ទុក​ជួយ​ប្រជាជននៅទ្វីបអឺរ៉ុប​ដែល​ជួប​ប្រទះ​វិនាសកម្ម​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

ទោះ​ជា​នៅ​ពេល​នោះ​ ចំនួន​អ្នក​ប្រើប្រាស់​ទូរទស្សន៍​នៅ​សហរដ្ឋអាមេរិក​នៅ​តិច​តួច​ក្ដី​ ប៉ុន្តែ​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​គឺ​ជា​ការ​បើក​ផ្លូវ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​របស់​ប្រធានាធិបតី​ ដូច​ជា​ការ​ស្បថ​ចូល​កាន់​តំណែង​ ព្រម​ទាំង​ការ​យក​កញ្ចក់​ទូរទស្សន៍​ធ្វើ​ជា​វេទិកា​ឃោសនា​នយោបាយ​រាល់​ពេល​បោះឆ្នោត​ម្ដងៗ​របស់​អ្នក​នយោបាយ​អាមេរិក​ និង​សកល​លោក​៕

ប្រភព៖ History   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម