ទីបំផុត! រឿងរ៉ាវ​កុងត្រាឈឺក្បាល​របស់ HyunA និង​ផលិតកម្ម Cube ត្រូវ​បញ្ចប់ជាស្ថាពរ

  • 2018-10-16 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​របស់​តារា​ចម្រៀង​ HyunA និង​ ផលិតកម្ម​ Cube បាន​បញ្ចប់​ជាស្ថាពរ​ហើយ​ ក្រោយ​ផលិតកម្ម​កូរ៉េ​មួយ​នេះ​បាន​ប្រកាស​សារ​ជាផ្លូវ​ការ​កាល​ពី​ម្សិលមិញ។

សេចក្ដី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ "​នេះ​ជា​ផលិតកម្ម​ Cube! នៅ​ថ្ងៃ​ទី​ ១៥ ខែ​តុលា ផលិតកម្ម​ Cube និង​ HyunA បាន​សម្រេច​ព្រមព្រៀង​គ្នា​ក្នុង​ការ​បញ្ចប់​កុងត្រា​របស់​នាង​ជា​ស្ថាពរ​ហើយ។ ជា​​ថ្មី​ម្ដង​ទៀត​ យើង​សូម​ថ្លែង​អំណរ​គុណ​ដល់HyunA​ និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​តែង​នៅ​ក្បែរ​នាង​តាំងពីដើម មកទល់​បច្ចុប្បន្ន”។

ដោយឡែក ក្នុង​សេចក្ដី​ប្រកាស​នោះ​ មិន​មាន​បញ្ជាក់​ពី​ E'Dawn ឡើយ ទាក់ទង​នឹង​ការ​ចាកចេញ​របស់​តារា​ប្រុស​រូប​នេះ​ ស្រប​ពេល​លោក​អវត្តមាន​ពី​ក្រុម​តាំង​ពី​ខែ​សីហា៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី