ARMY នាំ​គ្នា​ដាក់​ញត្តិ​ប្រឆាំង​តប​ ការ​ទាមទារ​រំសាយ​ក្រុម BTS

  • 2018-10-16 02:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ព័ត៌មាន​​ពាក់ព័ន្ធ​នឹង​ប្រជាជន​កូរ៉េ​ជាង ៣ ពាន់​នាក់ នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​បញ្ជូន​ទៅ​កាន់ Blue House ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​រំសាយ​ក្រុម BTS កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក។

ជាមួយ​គ្នា​នោះ​ដែរ ក្រុម​អ្នក​គាំទ្រ (ARMY) របស់ BTS ប្រចាំ​ប្រទេស​កូរ៉េ ក៏​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តបត​ ដោយ​បាន​នាំ​ចុះ​ហត្ថលេខា​លើ​ញត្តិ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "One such pro-BTS petition” ដែល​ញត្តិ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ០៩ ខែ​តុលា ហើយ​ទទួល​បាន​ហត្ថលេខា​គាំទ្រ​រហូត​ដល់ ៤ ៣៥០ នាក់​ចាប់​តាំង​ពី​សរសេរ​ភ្លាម​មក​ម្ល៉េះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ខាង​ក្រុម​ចម្រៀង BTS និង​ផលិតកម្ម Big Hit បច្ចុប្បន្ន​នៅ​មិន​ទាន់​ចេញ​មុខ​ជា​សាធារណៈ បកស្រាយ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ចូល​ធ្វើ​ទាហាន​នោះ​ទេ ប៉ុន្តែ​បើ​តាម​លោក Do Jong-hwan មន្ត្រី​ប្រធាន​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍​ប្រចាំ​ប្រទេស​កូរ៉េ​បាន​បញ្ជាក់​ថា សមាជិក​នីមួយៗ​ក្នុង​ក្រុម​ចម្រៀង​មួយ​នេះ នឹង​ត្រូវ​បំពេញ​កាតព្វកិច្ច​បម្រើ​កង​ទ័ព​ដូច​អ្នក​ផ្សេង​ដែរ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា