អបអរសាទរ! ព្រះនាង Meghan មានគភ៌ ៣ខែហើយ!

  • 2018-10-16 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ក្សត្រី​អង់គ្លេស បាន​អបអរសាទរ​ដល់​ព្រះនាង Meghan Markle និង​ព្រះអង្គម្ចាស់ Prince Harry ក្រោយ​ទ្រង់​ទាំង ២ បាន​ទូល​អំពី​ការ​មាន​គភ៌​បុត្រ​ដំបូង ក្រោយ​រៀប​អភិសេក​ទើប​តែ​បាន ១០សប្តាហ៍​ប៉ុណ្ណោះ។

ព្រះនាង Meghan Markle និង​ព្រះអង្គម្ចាស់ Prince Harry

ព្រះអង្គម្ចាស់ Harry និង​ព្រះនាង Meghan បាន​ប្រាប់​ដំណឹង​ល្អ​នេះ​ដល់​ម្ចាស់ក្សត្រី ក្នុង​អំឡុង​ពិធី​រៀបអភិសេក​ព្រះនាង Eugenie នៅ​ឯ​វិមាន Windsor Castle កាល​ពី​ថ្ងៃ​សុក្រ ទី១២ ខែ​តុលា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ។

គួរ​បញ្ជាក់​ថា ព្រះនាង Meghan ព្រះជន្ម ៣៧វស្សា កំពុង​មាន​សុខភាព​ល្អ និង​មាន​គភ៌ ១២សប្តាហ៍ ដែល​មាន​ន័យ​ថា​ ព្រះនាង​មាន​គភ៌​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​កក្កដា និង ខែ​សីហា។ បុត្រ​របស់​ទ្រង់​ទាំង ២ នឹង​ត្រូវ​ប្រសូត​នៅ​ចុង​ខែ​មេសា ឆ្នាំ២០១៩ ហើយ​នឹង​ក្លាយ​ជា​ព្រះអង្គម្ចាស់​ទី៧ ដើម្បី​គ្រង​រាជបល្ល័ង្ក៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង