ការពិត អ្នក​គាំទ្រ​គប់​ដប​ទឹក​ពេល​ថៃ​ឈ្នះ កែវ​ រំចង់​ ​ព្រោះ​​គ្រូថៃម្នាក់នេះបង្ហាញឫទ្ធិ

  • 2018-10-16 03:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមចម​នៃ​ការ​គប់​ដប​ទឹក​ចូល​ក្នុង​សង្វៀន​ប្រដាល់​បាយ័ន​ស្ទឹង​មាន​ជ័យ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​រវាង​ កែវ​ រំចង់​ និង​កីឡាករ​ថៃ​ Dabmorn Phumpanmoung​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​គឺ ​មក​ពី​អ្នកគាំទ្រ​មិន​ពេញ​ចិត្ត​ទង្វើ​របស់​គ្រូ​បង្វឹក​ថៃ​ ដែល​ឡើង​អាវ៉ង់​ឌឺដង​នៅ​ពេល​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត។​ ដូច្នេះ​ហើយ​ បាន​ជា​អ្នក​ទស្សនា​ផ្ទាល់​មួយ​ចំនួន​គប់​ដប​ទឹក​ចូល​សង្វៀន​តែ​ម្ដង​ទៅ។​

កែវ​ រំចង់​ ក្រហម

បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ដឹកនាំ​កីឡាករ​ថៃ​ភ្លាមៗ​នោះ​ ប្រាប់​ថា​ គ្រូ​បង្វឹក​កីឡាករ​ថៃ​ខាង​លើ​មិន​មាន​ចេតនា​ឌឺដង​ដល់​អ្នក​គាំទ្រ​នោះ​ឡើយ​ គឺ​គ្រាន់​តែ​ឡើង​ទៅ​អបអរ​ និង​រំភើប​ពេក​ដែល​កូន​សិស្ស​របស់​ខ្លួន​អាច​ឈ្នះ​ជើង​ខ្លាំង​ កែវ​ រំចង់។​ ណា​មួយ​ពួកគេ​ភ្លេច​ខ្លួន​ គិត​ស្មាន់​ដូច​នៅ​ឯ​ប្រទេស​ថៃ​ ព្រោះ​អាច​អបអរ​លក្ខណៈ​បែប​នេះ​បាន។​ អ្នក​ដឹកនាំ​កីឡាករ​ខាង​លើ​ ក៏​សុំ​អភ័យទោស​ដល់​អ្នក​គាំទ្រ​ទាំង​អស់ផង​ដែរ​ ចំពោះ​រឿង​មួយ​នេះ។​

ចំណែក​សន្តិសុខ​ដែល​បាន​មើល​ការ​ខុសត្រូវ​ក្នុង​កន្លែង​ប្រកួត​ក៏​លើក​ឡើង​ខ្លះ​ៗ​ដែរ​ថា​ មូលហេតុ​នាំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​នោះ​ ក៏​ដោយ​សារ​តែ​គ្រូ​បង្វឹក​ថៃ​ Dabmorn Phumpanmoung​ នេះ​ឯង​ ព្រោះ​លោក​គ្រូ​រូប​នោះ​ព្យាយាម​ឡើង​អាវ៉ង់​១ដង​ ជា​២ដង​ តាំង​តែ​នៅ​ខាង​ក្រៅ​សង្វៀន​មក​ម្ល៉េះ។​ អ្នក​មើល​ការ​ខុសត្រូវ​នេះ​បន្ថែម​ថា​ លោក​ខំ​នាំ​ចុះ​ពី​ផ្លូវ​ឡើង​សង្វៀន​ម្ដង​រួច​ហើយ​ ប៉ុន្តែ​ភ្លេច​ខ្លួន​គ្រូ​ថៃ​ម្នាក់​នោះ​ឡើង​លើ​សង្វៀន​ប្រកួត​ហើយ​អាវ៉ង់​​ម្ដង​ទៀត។​

ទិដ្ឋភាព

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ កែវ​ រំចង់​ និង​កីឡាករ​ថៃ​ Dabmorn Phumpanmoung​ ហើយ​មាន​ការ​មិន​ពេញ​ចិត្ត​ ព្រម​ទាំង​មាន​គប់​ដប​ទឹក​ចូល​សង្វៀន​ប្រកួត​បាយ័ន​ស្ទឹង​មាន​ជ័យ​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៤​ តុលា​ ២០១៨៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម