​សេដ្ឋី​អារ៉ាប់​ប្រាក់​វាល​លាន​ម្នាក់​ចង់​ទិញ Man Utd ដើម្បី​ប្រជែង Man City

  • 2018-10-16 02:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United កំពុង​ក្លាយ​ជា​គោល​ដៅ​​វិនិយោគ​ពី​សេដ្ឋី​​អារ៉ាប៊ីសាអ៊ូឌីត ហើយ​អាច​នឹង​ទិញ​ផ្ដាច់​​ប្រសិន​មាន​ការ​ព្រមព្រៀង​គ្នា។

​តាម​ប្រភព ព្រះ​អង្គ​ម្ចាស់ Mohammad bin Salman ដែល​មាន​ទ្រព្យ​ក្នុង​ដៃ​៨៥០​​ប៊ីលាន​ផោន​ចង់​ទិញ​ក្លឹប Man Utd ដើម្បី​ប្រជែង​​ក្លឹប Manchester City ដែល​កំពុង​គ្រប់គ្រង​ដោយ​សេដ្ឋី​អារ៉ាប់រួម Mansour bin Zayed Al Nahyan។

យ៉ាង​នេះ​ក្ដី​គ្រួសារ Glazer ដែល​ជា​អ្នក​គ្រប់គ្រង​ក្លឹប​បិសាច​ក្រហម​មិន​ទាន់​គិត​គូ​ចង់​លក់​ក្លឹប​ទេ។ ប៉ុន្តែ​សម្រាប់​តម្លៃ​របស់​ក្លឹប Man Utd ពេល​នេះ​គឺ​ច្រើន​ជាង​៣​ប៊ីលាន​ផោន។ ព្រះ​អង្គ​ម្ចាស់ Mohammad bin Salman កំពុង​ចង់​ប្រលូក​ក្នុង​វិស័យ​បាល់ទាត់ បន្ទាប់​​ពី​បាន​វិនិយោគ​លើ​កីឡាករ​ប្រណាំង​រថយន្ត F1 និង WWE៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ