មូលហេតុ​នេះ​ទេតើ បានគ្រាន់​តែ​ឃើញការ៉េមភ្លាម Lisa ភ្ញាក់ស្រែកដល់ម្ល៉ឹង?

  • 2018-10-16 03:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឃើញ​ទឹក​មុខ​បង្ហាញ​ចេញ​របស់​ Lisa និង​ទាហាន​ហាត់ការ​ផ្សេង​ទៀត​ក្នុង​កម្មវិធី "Real Men” នៅ​សប្ដាហ៍​កន្លង​ទៅ​ អ្នក​ទស្សនា​នាំ​គ្នា​ចាប់​អារម្មណ៍​គ្រប់​គ្នា។

បន្ទាប់​ពី​ហ្វឹកហាត់​ក្រោម​កម្ដៅ​ថ្ងៃ​ តារាៗដែល​ត្រូវ​បាន​ជ្រើស​មកធ្វើជាទាហាន​ហាត់​ការ​ បាន​នាំ​គ្នា​អង្គុយ​ជុំគ្នា ហើយ​ភ្លាមៗពួកគេ​ ដែល​ក្នុង​នោះ​មាន​ Lisa ដែរ​នោះ​ ស្រាប់​តែ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​ឃើញ​ក្រុមការងារ​យក​ការ៉េម​មក​ឲ្យញ៉ាំ។

ទឹក​មុខ​ម្នាក់ៗ​ពេល​នោះ​ ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ពួកគេ​ហេវហត់​កម្រិត​ណា ក្រោយ​ពី​ប្រឹង​ប្រែង​ហ្វឹកហាត់​មិនហ៊ាន​ត្អូញ​ត្អែរ​ ពុះពារ​គ្រប់​ស្ថានភាព​លំបាក ក្រោម​កម្ដៅ​ថ្ងៃ​ទម្រាំ​បាន​សម្រាក។ ដូចនេះ​គ្រាន់​តែ​ឃើញ​ ការ៉េម​ភ្លាម​ ពួកគេ​បង្ហាញ​ទឹកមុខ​ភ្ញាក់​ផ្អើល​ បង្កប់​ក្ដី​ត្រេក​អរ​ជា​អនេក។

ជាក់​ស្ដែង​កម្មវិធី​ "Real Men” ពិត​ជា​បាន​បង្ហាត់​បង្រៀន​ Lisa ជា​ច្រើន​ ពិសេស​ផ្ដល់​នូវ​ប​ទ​ពិសោធន៍​ជីវិត​ក្នុង​នាម​ជា​ទាហាន​ម្នាក់​ដែល​ត្រូវ​ពុះ​ពារ​រាល់​ឧបសគ្គ​នានា​មិន​រួញរា៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី