Liying និង Shaofeng ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់ ក្រោយ​សាមី​ខ្លួន​ប្រកាស​ជា​សាធារណៈ

  • 2018-10-16 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា​នេះ តារា​សម្ដែង Zhao Liying និង Feng Shaofeng បាន​ប្រកាស​លើ​​បណ្ដាញ​សង្គម Weibo ​ថា ពួកគេ​ទាំង​២ ពិត​ជា​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​មែន។

នៅ​លើ​គណនី Weibo ​ផ្លូវការ​របស់ តារា​សម្ដែង Zhao Liying និង Feng Shaofeng ពួកគេ​បាន​បង្ហោះ​រូបភាព ២ សន្លឹក ដោយ​មួយ​ជា​រូប​លិខិត​អាពាហ៍ពិពាហ៍ និង​មួយ​សន្លឹក​ទៀត​ជា​រូប​របស់​ពួកគេ​ទាំង ២​នាក់ ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា គូ​ស្នេហ៍​មួយ​គូ​នេះ ពិត​ជា​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ពិត​មែន។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​មុន គូ​ស្នេហ៍​តារា​សម្ដែង​មួយ​គូ​នេះ ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចាប់​បាន​ជា​ច្រើន​លើក ពី​ទំនាក់ទំនង​ស្នេហា​លួច​លាក់​របស់​ពួកគេ ប៉ុន្តែ​ពួកគេ​បែរ​ជា​ព្យាយាម​លាក់​បាំង និង​នៅ​តែ​បដិសេធ​មិន​ឆ្លើយតប។ រហូត​មក​ដល់​ថ្ងៃ​ទី ១៦ នេះ ដែល​ត្រូវ​ជា​ថ្ងៃ​ខួប​កំណើត​ផ្ទាល់​របស់​តារា​សម្ដែង Zhao Liying ផង​នោះ ទើប​ពួកគេ​ដាច់​ចិត្ត​ទម្លាយ​ពី​ទំនាក់ទំនង​របស់​ខ្លួន​ជា​ផ្លូវ​ការ៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា