កូន​សោ​សំខាន់​៣​រូប​របស់​ Man Utd អាច​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ នៅចុងរដូវកាល

  • 2018-10-16 04:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ចាប់​ផ្ដើម​រដូវ​កាល​យ៉ាង​ត្រដាបត្រដួស​នៅ​រដូវ​កាល​ថ្មី​នេះ​ ដោយ​ឈរ​ក្រោម​គេ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​នៅ​ Premier League ថែម​ទាំង​ធ្លាក់​ចេញ​ពី​ League Cup ត្រឹម​ជុំ​ទី​៣។

ទម្រង់​លេង​ដើរ​ថយ​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​​ Jose Mourinho ជា​អ្នក​ចាត់​ការ​ទូទៅ​រង​សម្ពាធ​យ៉ាង​ខ្លាំង​រហូត​មាន​ការ​ទាមទារ​ឲ្យ​ម្ចាស់​ក្លឹប​បណ្ដេញ​លោក​ចេញ​ពី​តំណែង​ ហើយ​យក​លោក​ Zidane អតីត​អ្នក​ចាត់​ការ​ Real Madrid មក​ជំនួស​វិញ។​

United ទិញ​កីឡាករ​ចំណូល​ថ្មី​បាន​តិច​តួច​បំផុត​កាល​​ទីផ្សារ​បើក ធ្វើឲ្យ​ការ​លេង​របស់​ក្រុម​គ្មាន​ការ​រីក​ចម្រើន។​ បន្ថែម​ពី​នោះ​ទៀត​ពួកគេ​អាច​នឹង​បាត់បង់​កីឡាករ​ឆ្នើម​មួយ​ចំនួន​​​ដោយ​គ្មាន​តម្លៃ​ខ្លួន​ព្រោះ​ផុត​កុងត្រា។​ បើ​សិន​មិន​អាច​បញ្ចុះបញ្ចូល​ឲ្យ​បន្ត​កិច្ចសន្យា​មុន​ចប់​រដូវកាល​នោះ​ទេ​ United នឹង​បាត់បង់​កីឡាករ​៣​រូប​ដូចជា៖ ​

#៣ Ander Herrera

Herrera គឺ​ជា​ខ្សែ​បម្រើ​សំខាន់​មួយ​រូប​នៅ​ទឹកដី​ Old Trafford ក្រោម​ការ​ដឹកនាំ​របស់​លោក​ Mourinho។ មាន​ព័ត៌មាន​លេច​ឭ​ថា​ក្លឹប​ចាស់​ Athletic Bilbao ចង់​បាន​រូប​គេ​ត្រឡប់​ទៅ​វិញ​ ហើយ​បើ​សិន​ United មិន​​អាច​បន្ត​កុងត្រា​ឲ្យ​ Herrera បាន​ទេ​នោះ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​នឹង​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

#២ Antonio Valencia

Valencia គឺ​ជា​កម្លាំង​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ United ដោយ​បច្ចុប្បន្ន​ដើរ​តួ​ជា​ប្រធាន​ក្រុម​ផង។​ កីឡាករ​សញ្ជាតិ​អេក្វាទ័រ​លេង​នៅ​បិសាច​ក្រហម​តាំង​ពី​មាន​តួនាទី​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​រហូត​ក្លាយ​ជា​ខ្សែ​ការពារ។ Valencia នឹង​ផុត​កុងត្រា​នៅ​ចុង​រដូវ​កាល​នេះ​ហើយ ស្រប​ពេល​មាន​វ័យ​រហូត​៣៣​ឆ្នាំ​មិន​ដឹង​ថា​ United ព្រម​បន្ត​កុងត្រា​ ឬ​ឲ្យ​គេ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នោះ​ទេ។

#១ De Gea

មិន​ខុស​ពី​កីឡាករ​ទាំង​ពីរ​ខាង​លើ​ De Gea គឺ​ជា​អ្នក​ចាំ​ទី​ដៃ​ស្អិត​មួយ​រូប​នៅ​លើ​ពិភពលោក​ដែល​ក្លឹប​ធំៗ​ជា​ច្រើន​ចិញ្ចឹម​ចិត្ត​ចង់​បាន​។ ទេព​កោសល្យ​សង្គ្រោះ​បាល់​មុខ​ទី​របស់​កីឡាករ​អេស្ប៉ាញ​រូប​នេះ​បាន​ជួយ​ Manchester United គេច​ផុត​ពី​គ្រោះ​កាច​នៅ​២​រដូវ​កាល​ចុង​ក្រោយ​។ ទោះ​​ De Gea ហាក់​ធ្លាក់​ដៃ​បន្តិច​ចាប់​តាំង​ពី​ World Cup នៅ​រុស្ស៊ី​មក ប៉ុន្តែ​បើ​សិន​ United មិន​អើពើ​បន្ត​កិច្ចសន្យា​ថ្មី​ឲ្យ​ទេ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​មិន​ខ្វះ​ក្លឹប​ថ្មី​ចង់​បាន​ឡើយ៕ ​

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី