Floyd បើកភ្លើងខៀវស្វាគមន៍ហើយ ក្រោយ Khabib បបួលវាយគ្នា
- 2018-10-16 04:12:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Floyd បើកភ្លើងខៀវស្វាគមន៍ហើយ ក្រោយ Khabib បបួលវាយគ្នា
ចន្លោះមិនឃើញ
Floyd Mayweather ចង់ប្រកួតបែបសកល ជាមួយអ្នកប្រយុទ្ធក្នុងទ្រុងរុស្សី Khabib Nurmagomedov ក្រោយរួបគេយកឈ្នះ Conor McGregor។
អ្នកប្រដាល់អាមេរិកដែលត្រលប់ពីចូលនិវត្តន៍យកឈ្នះ McGregor កាលពីឆ្នាំមុន ត្រូវបាន Khabib បបួលប្រកួតគ្នាដើម្បីរកអធិរាជប្រដាល់ពិតប្រាកដ។ ក្រោយទទួលបានដំណឹងនេះ Floyd បានតបវិញភ្លាមៗថា នឹងធ្វើឲ្យទីក្រុង Las Vegas កក្រើកម្ដងទៀត ហើយឲ្យបណ្ដាទូរទស្សន៍ល្បីៗត្រៀមរៀបចំផ្សាយការប្រកួតនេះ។
ក្នុងវីដេអូមួយក្រោយយកឈ្នះ McGregor ជើងខ្លាំងរុស្សី Khabib បានជិតលោក Leonard Ellerbe ដែលជានាយកប្រតិបត្តិ Mayweather Promotions នឹងបាននិយាយថា ៖"ហេ តោះចាប់ផ្ដើម Floyd។ ពួកយើងត្រូវតែវាយគ្នាពេលនេះ។ អ្នកប្រដាល់៥០ដងមិនដែលចាញ់ និងអ្នកប្រយុទ្ធ២៧ដងមិនដែលចាញ់ អាចប៉ះគ្នាបាន។ ព្រោះព្រៃមួយនេះត្រូវតែមានអធិរាជតែមួយគត់"។
បញ្ជាក់ថា ជំនួបរវាង Floyd Mayweather vs McGregor និង Khabib Nurmagomedov vs McGregor សុទ្ធតែរៀបចំក្នុងទីក្រុង Las Vegas។ ដូចនេះប្រសិន Khabib បានជួប Floyd មែននោះ Las Vegas ច្បាស់ជាកក្រើកម្ដងទៀត៕