បឹង១កន្លែងនៅខេត្តព្រះសីហនុ ត្រូវរដ្ឋដកចេញពីតំបន់អភិរក្ស

  • 2018-10-16 04:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​ កាត់ដីទំហំ១១,៥០ហិកតា ចេញ​ពី​តំបន់​អភិរក្ស​ទឹកសាប​ ព្រែក​ទប់​ ស្ថិត​ក្នុង​ភូមិសាស្រ្ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

តាមអនុក្រឹត្យ​ មាត្រា​១​ ចែងថា​ តំបន់ព្រែកទប់ មាន​ផ្ទៃ​ដី​ទំហំ​១១,៥០ហិកតា​ ត្រូវ​បាន​កាត់ចេញ​ពី​តំបន់​អភិរក្ស​ទឹក​សាប​​ ក្នុង​ភូមិសាស្ត្រ​​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​បង្កើត​ឡើង​តាម​រយៈ​អនុក្រឹត្យ​លេខ​១៨៧​ អនក្រ.បក​ ចុះ​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ ដោយ​រក្សា​ទុក​ផ្ទៃ​ដី​ទំហំ​៤,៨០ហិចតា​ជា​តំបន់​អភិរក្ស​ទឹក​សាប​បឹង​ព្រែក​ទប់​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ដូច​មាន​ផែនទី​និង​និយាមកា​ (Datum: WGS1984 Zone 48N) ភ្ជាប់​ជា​ឧបសម្ព័ន្ធ​ ។

អនុក្រឹត្យនេះ​ បានអនុម័តនៅថ្ងៃទី២៣ ខែ កុម្ភៈ ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ ផ្លូវការ​នៅ​ថ្ងៃ​ទី ​១៥ ខែ តុលាឆ្នាំ២០១៨ ។

អត្ថបទ៖ ស៊ិន សាវ៉េត