កាន់តែងាយហើយ! មិនបាច់ទៅដល់ Smart Shop ក៏យកសំបុត្រមើល Concert Charlie Puth បានដែរ

  • 2018-10-16 06:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខែ​ក្រោយ​នេះ ការ​ប្រគំ​តន្ត្រី Smart Mega Concert ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ ដែល​មាន​តារា​ចម្រៀង​ជាតិ​ជាច្រើន​រូប និង​តារា​ចម្រៀង​អន្តរជាតិ Charlie Puth នឹង​ចាប់​ផ្ដើម​ហើយ! មាន​អ្នក​ណា​ខ្លះ​មិន​ទាន់​ទទួល​បាន​សំបុត្រ​ចូល​រួម?

កាន់​តែ​ងាយ​ស្រួល​ហើយ ព្រោះ​ពី​នេះ​តទៅ​ទោះ​អ្នក​មិន​បាន​ទៅ Smart Shop ធំៗ​ទាំង ៨ ក្នុង​ទីក្រុង​ភ្នំពេញ​ក៏​អាច​ទទួល​សំបុត្រ Free នៅ​ជិត​លោក​អ្នក​បាន​ដែរ ត្បិត​ឥឡូវ​នេះ Smart មាន​ផ្ដល់​សំបុត្រ​មួយ​ទៀត​គឺ​ស្ថិត​​ជិត​រោងកុន Legend Cinema ក្នុង​មណ្ឌល​កម្សាន្ត Eden Garden។

លក្ខខណ្ឌ​ទទួល​បាន​សំបុត្រ មាន២គឺ៖

  • បញ្ចូល​ទឹក​ប្រាក់ ១០ ដុល្លារ សម្រាប់​ Premium Package ដែល​មាន​ដូចជា​ សំបុត្រ Premium Pass ២ អាវ​យឺត ១​ បណ្ដោង​សោរ ១ Wristband១ ​ កាបូប​ស្ពាយ ១ និង Glow stick ១។ បញ្ចូល​ទឹក​ប្រាក់ ២ដុល្លារ សម្រាប់ Green Package ដើម្បី​ទទួល​បាន: សំបុត្រ Green Pass ២ អាវ​យឺត​ ១ និង​កាបូប​ស្ពាយ​ ១។

បើ​ចង់​បាន​​សំបុត្រ​បន្ថែម អ្នក​អាច​ធ្វើ​តាម​លក្ខខណ្ឌ​ដដែល​នេះ​ជា​ថ្មី​ម្ដង​ទៀត តែ​សូម​បញ្ជាក់​ថា​ម្នាក់​អាច​ប្រើ​ប្រាស់​ឱកាស​នេះ​បាន​តែ​២​ដង​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខណា