តារាចម្រៀង នៅ ណាវីន ប្រកាសលក់ផ្ទះ និង ដីដើម្បីយកប្រាក់ទៅប្ដូរ ក្រលៀននៅឥណ្ឌា

  • 2018-10-16 04:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ និង​កំប្លែង​ នៅ ណាវីន ហៅ​ ជ្រុយ ប្រកាស​លក់​​ផ្ទះ​ និង​ដី​នៅ​ស្រុក​កំណើត​ដើម្បី​យក​ថវិកា​ទៅ​វះកាត់​ប្ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ពេល​ឆាប់​នេះ។

បើ​តាម​​​លោក ម៉ាដូណា ឲ្យ​ដឹង​ថា តារា​ចម្រៀង​ នៅ ណាវីន ឥឡូវ​កំពុង​សម្រាក​ព្យាបាល​​នៅ​ ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ ក្រោយ​ការ​យក​ចិត្ត​ទុក​មើល​ថែ​ពី​ក្រុម​គ្រូពេទ្យ​ថៃ។ ប៉ុន្តែ​ក្រោយ​ពី​ការ​តាម​ដាន​ជំងឺ​ គ្រូ​ពេទ្យ​ថៃ បាន​រក​ឃើញ​ថា នាង​មាន​បញ្ហា​ខូច​ក្រលៀន​ធ្ងន់ធ្ងរ​ ដូច្នេះ​ត្រូវ​ទៅ​ប្ដូរ​នៅ​ប្រទេស​ឥណ្ឌា កាន់​តែ​ឆាប់​កាន់​តែ​ល្អ។

តែ​​គួរ​ឲ្យ​សោក​ស្ដាយ​អំឡុង​ពេល​នេះ នៅ ណាវីន មិន​មាន​ថវិកា​គ្រប់​គ្រាន់​ដើម្បី​ទៅ​វះកាត់​ប្ដូរ​ក្រលៀន ទើប​នាង ប្រកាស​លក់​ដី​ និង​ផ្ទះ​ប្រញាប់​នៅ​ឯ​ខេត្ត​កំពង់ធំ។ លោក​ថា៖" ណាវីន គាត់​ចង់​ទៅ​ប្ដូរ​ឆាប់​​ៗ​តែ​អត់​មាន​លុយ​គ្រប់​ទេ ​ទោះបី​គាត់​លក់​ដី​ឡាន​ផ្ទះ​​ក៏​ដោយ ព្រោះ​ប្ដូរ​​ក្រលៀន​ត្រូវ​ចាយ​លុយ​ ៥ម៉ឺន​ដុល្លារ​ដូច​បង​ យូឌីស្កូ ដែរ"។​

ដូច្នេះ​ក្នុង​នាម​ជា​សិល្បករ​ម្នាក់​ ម៉ាដូណា សូម​អំពាវ​នាវ​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ឲ្យ ជា​ពិសេស​បង​ប្អូន​សិល្បៈ​មេត្តា​ជួយ​ជា​ថវិកា​ដើម្បី​ឲ្យ​ នៅ ណាវីន បាន​ទៅ​វះកាត់​ប្ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ដូច​ យូឌីស្កូ៕​

អត្ថបទ៖ ឆុង ស៊ីណាន