ចាំឡើងយូរ! ទីបំផុត បានដឹង​ថ្ងៃចាក់ផ្សាយ​រឿង "ល្បិច​ក្នុង​រាជវាំង​វ​គ្គ​២" ហើយ​

  • 2018-10-16 06:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្ស​និក​ជន​ដែល​កំពុងតែទ​ន្ទឹ​ង​រង់ចាំ​តាមដាន​ទស្សនា​រឿង «​ល្បិច​ក្នុង​រាជវាំង​វ​គ្គ​២» ពេល​នេះ​ជិត​បាន​ទស្សនា​ហើយ បន្ទាប់ពី​ស្ថានីយ​ទូរ​ទស្សន៍​ភី​អិន​អិន និង​ទំព័រ​ហ្វេស​ប៊ុ​គ​ភី​អិន​អិន បាន​បង្ហាញ​ពី​កាលបរិច្ឆេទ​ក្នុង​ការចាក់ផ្សាយ​រឿង​មួយ​នេះ​គឺ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១:០០-១២:០០​ថ្ងៃត្រង់ បន្ទាប់ពី​រឿង «​យុទ្ធសាស្ត្រ​បំបែក​រឿងក្តី​»​។

«​ល្បិច​ក្នុង​រាជវាំង​វ​គ្គ​២» គឺជា​រឿង​ភាគ​បុរាណ​ដែល​ផ្តោតទៅលើ​សង្គ្រាម​នៅក្នុង​អំឡុង​រជ្ជ​កាល​អធិរាជ Shang Tang ព្រះអង្គ​ម្ចាស់ Ping (Steven MA) និង​ព្រះ​នាង Taiping (Alice Chan) ធ្វើ​សង្គ្រាម​ដណ្តើម​រាជ នឹង​បាន​ធ្វើ​គត់​ម្ចាស់​ក្សត្រី​Dowager Wei (Michelle Yim) ដែល​កំពុង​កាន់​អំ​ណា​ច​លើ​ប្រ​ព័​ន្ធ​តុលាការ​ក្នុង​នៅ​រាជ​វាំង​។ ពួកគេ​ទាំងពីរ​នាក់ គាំទ្រ​ដល់​ព្រះអង្គ​ម្ចាស់ Xiang (Lee Lung Kei) ក្នុង​ការដណ្ដើម​រាជ​ប​ល្ល័​ង្ក​មួយ​។ ក្រោយ​មក​ម្ចាស់​ស្ត្រី Dowager Wei ក៏​ចូល​ទីវ​ង្គ​ត់​ដោយ​ការធ្វើឃាត​របស់ Yam Sam-Shu (Kenneth Ma) បន្ទាប់ពី​នោះ​មក​ព្រះប​រម​រាជវាំង​ហាក់ដូចជា​វិលត្រលប់​មក​រក​សន្តិភាព​វិ​វិ​ញ​។

ប៉ុន្តែ​អ្វីដែល​កើត​ជា​បន្ត​គឺ​ការ ដណ្តើម អំណាច ប្រើ​ល្បិច រវាង​ព្រះអង្គ​ម្ចាស់​Ping និង ព្រះ​មា​តិ​ច្ឆា គឺ ព្រះ​នាង Taiping (Alice Chan) ក្លាយជា​សម​រ​ភូមិ ទឹក និង ភ្លើង​។ ដោយឡែក​ព្រះ​មហេសី​ដំបូង​របស់​ព្រះអង្គ​ម្ចាស់​Ping គឺ អ្នក​ម្នាង Wong Zhen (Nancy Wu) និង​អ្នក​ម្នាង Zheng Chunxi (Chrissie Chau) គិតតែ​ពី​ប្រកួតប្រជែង​សម្រស់​គ្នា និង​បាន​ប្រើ​ល្បិច​រៀងៗ​ខ្លួន ធ្វើអោយ​ក្នុង​រាជវាំង​ពោរពេញ​ទៅ​ដោយ​ភាពចម្រូងចម្រាស់​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​។ បើ​ក្នុង​រាជវាំង​ពោរពេញ​ដោយ​បញ្ហា​បែប​នេះ តើ​អ្នកណា​ខ្លះ​ដែល​ត្រូវ​បង្ហូរឈាម​របស់​ខ្លួន​ដើម្បី​ការពារ​ម្ចាស់​? តើ​បញ្ហា​ទាំងអស់​នេះ​នឹង​មាន​ដំ​ណោះ​ស្រាយ​ដ៏​ល្អ​ដែរ​ទេ​? ចង់ដឹងថា​តើ​រឿង «​ល្បិច​ក្នុង​រាជវាំង​វ​គ្គ​២» ល្អមើល​យ៉ាងណា​នោះ​សូម​ចុច​វីដេអូ​ខាងក្រោម​៖

អត្ថបទ៖ ថា ម៉ាលីដា