Camila តែង​ខ្លួន​ស្អាត​ដូច​ទេពអប្សរក្នុង​វីដេអូ​ចម្រៀង​ថ្មី "Beautiful”

  • 2018-10-16 07:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី "Beautiful” ដែល​ជា​បទ​ចម្រៀង​របស់ Bazzi ច្រៀង​រួម​គ្នា​ជាមួយ​ Camila Cabello ទើប​តែ​បញ្ចេញ​​កាល​ពី​យប់​មិញ​ ឥឡូវ​នេះ​កំពុង​ក្លាយ​ជា​វីដេអូ​ល្បី​បំផុត (Trending) លេខ​១​លើ​បណ្ដាញ​សង្គម​វីដេអូ YouTube។

ចំពោះ​សាច់​រឿង​ក្នុង​វីដេអូ​ចម្រៀង​នេះ​វិញ គឺ​បង្ហាញ​ពី​ឈុត​ឆាក​តារា​ចម្រៀង Bazzi ប្រទះ​ឃើញ Camila ស្លៀក​ពាក់​ឈុត​ជា​ទេព​អប្សរ​យ៉ាង​ស្រស់​ស្អាត​។​ Bazzi បាន​ដើរ​តាម​តារា​ចម្រៀង​ស្រី​ស្រស់​ស្អាត​នេះ រហូត​បាន​ជួប​ហើយ​រាំ​ជាមួយ​គ្នា​ ជាមួយ​នឹង​ឈុត​ឆាក​យ៉ាង​ស្រស់​ស្អាត​ពិសេស​ ប្រៀប​បាន​ដូច​ជា​ដក​ស្រង់​ពី​រឿង​និទាន។

បើ​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ