កម្ពុជា​មាន​កីឡា​​ថ្មី​១ប្រភេទទៀត​ហើយ​ ក្រោយ​ប្រកាស​ផ្លូវ​ការ​ម្សិលមិញ​

  • 2018-10-16 07:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥលូវ​នេះ​ប្រទេស​កម្ពុជា​មាន​ប្រភេទ​កីឡា​លើក​ទម្ងន់​ដូច​ប្រទេស​ជិតខាង​ និង​អន្តរជាតិ​ហើយ​ ក្រោយ​ធ្វើ​មហាសន្និបាត​លើក​ទី១​របស់​ខ្លួន​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ម្សិលមិញ​នេះ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ មើល​ឃើញ​ថា​ប្រភេទ​កីឡា​មួយ​នេះ​ ជា​កីឡា​ដែល​មាន​សក្ដានុពល​មួយ​ដែល​ងាយ​យក​មេដាយ​បាន​ និង​ជា​ប្រភេទ​អូឡាំពិក​ផង​ដែរ។​ ដូច្នេះ​ហើយ​ទើប​ NOCC​ ខំប្រឹង​ប្រែង​ជួយ​ជំរុញ​ឲ្យ​មាន​សហព័ន្ធ​ ក៏​ដូច​ជា​ដំណើរ​ការ​បែប​នេះ​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។​

ទិដ្ឋភាពម្សិលមិញ

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​បន្ថែម​ថា​ ក្នុង​អាណត្តិ​ទី១​នេះ​ កកើត​ឡើង​របស់​សហព័ន្ធ​គឺ​ដោយ​សារ​ប្រមូល​អ្នក​ស្រឡាញ់​ចូលចិត្ត​ និង​អ្នក​ចង់​ឲ្យ​ប្រភេទ​កីឡា​មួយ​នេះ​មាន​ការ​រីកចម្រើន​ និង​ដំណើរ​ការ​បាន​ល្អ។​ ដូច្នេះ​ទាំង​ប្រធាន​ រួម​ទាំង​គណៈកម្មការ​ប្រតិបត្តិ​ សមាជិក​គឺ​មិន​បាន​បោះឆ្នោត​ជ្រើសរើស​ឡើយ​ ប៉ុន្តែ​អាណត្តិ​ទី២​ ឆ្នាំ​២០២២​ បោះឆ្នោត​ជ្រើសរើស​ធម្មតា​វិញ។​

ទិដ្ឋភាពម្សិលមិញ

សហព័ន្ធ​កំពុង​រៀបចំ​ឯកសារ​ និង​ទំនាក់ទំនង​ទៅ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ​ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ និង​ទទួល​ការ​​ជួយជ្រោមជ្រែង​ជា​លក្ខណៈ​បច្ចេកទេស​ ឬ​ការ​ហ្វឹកហាត់​ផ្សេងៗ​ផង​ដែរ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ មហាសន្និបាត​សហព័ន្ធ​អាណត្តិ​ទី១​នេះ ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ សមាសភាព​ថ្នាក់​ដឹកនាំ​រួម​មាន​ ឯកឧត្តម​ វ៉ាត់​ ចំរើន​ ប្រធាន​ លោក​ ឡេង​ ស្រេង​ ផាត់​ បញ្ញាសុជាតក៏​ អនុប្រធាន​ លោក​ សំ​ សុខយី​ អគ្គលេខាធិការ​ តឹង​ ប៊ុនវី​ អ៊ិត​ ឡេង​ អគ្គលេខាធិការ​រង​ និង​ សឹង​ ពិសី​ អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម