​កម្ពុជា នៅ​មិនទាន់​រក​ឃើញ​ជ័យជម្នះ​ក្រោម​ការ​ដឹកនាំ​របស់ Honda

  • 2018-10-16 13:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គោ​ព្រៃ ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​សិង្ហបុរី ​២-២ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​កម្ពុជា និង​សិង្ហបុរី។

នៅ​តង់​ទី​១ កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ ដោយ​អាច​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន ​ស្រប​ពេល​ខាង​សិង្ហបុរី​វិញ ព្យាយាម​ដែរ ប៉ុន្តែ​មិន​មាន​សំណាង​ឡើយ។ ១​គ្រាប់​នាំ​មុខ​នេះ​ហើយ ​គឺ​រក្សា​រហូទ​ដល់​ចប់​ការ​ប្រកួតនៅ​តង់​ទី​១ ​ស្រប​ពេល​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ខាង​សិង្ហបុរី​ក៏​បន្ដ​វាយ​សម្រុក​ទៀត។ ការ​វាយ​សម្រុក​លើក​នេះ ហាក់​មាន​សំណាង​ច្រើន ដោយ​អាច​រក​បាន​ដល់​ទៅ​២​គ្រាប់​វិញ ​នាំ​មុខ​ក្រុម​កម្ពុជា​ម្ដង

នេះជា​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​របស់​កម្ពុជា ហើយ​វា​ក៏​ជា​ការ​ប្រកួត​ទី​៣​ហើយ​ដែរ ក្រោយ​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី។ ​ឆ្លង​កាត់​៣​ប្រកួត​មក​នេះ ​កម្ពុជា​ទទួល​បាន​លទ្ធផល ​ស្មើ​២ ​និង​ចាញ់​១។ ​ដោយ​ចាញ់​ក្រុម​ម៉ាឡេស៊ី ​៣-១ ​ស្មើ​ទីម័រ​ខាង​កើត ២-២ ​និង​ស្មើ​ក្រុម​សិង្ហបុរី ២-២។ ​ដោយ​ពី​ចប់​ប្រកួត​ទាំង​៣​នេះ​ទៅ ​ក្រុម​កម្ពុជា ​នឹង​ត្រូវ​ត្រៀម​ទៅ​លេង​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ទៀត៕

អត្ថបទ៖ មុន្នីរម្យ