ប្រញាប់ឡើង មហោស្រពភាពយន្តខ្លីកម្ពុជាលើកទី២ ពន្យារពេលទទួលពាក្យប្រកួត ១អាទិត្យទៀត

  • 2018-10-16 09:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីផ្តល់ឱកាសដល់ផលិតករ និងអ្នកដឹកនាំរឿងវ័យក្មេងចូលរួមបង្ហាញសមត្ថភាពឱ្យបានកាន់តែច្រើន នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ប្រកាសបន្តទទួលពាក្យចូលរួមប្រកួតពីសាធារណៈជន១សប្តាហ៍បន្ថែមទៀត គឺចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៨។

ពាក្យសុំប្រកួត មហោស្រពភាពយន្តខ្លីកម្ពុជាលើកទី ២

ដើម្បីចូលរួមប្រកួតភាពយន្តខ្នាតខ្លី ផលិតករអាច Download និង Print ពាក្យស្នើសុំប្រកួត [http://cambodiafilm.gov.kh/wp-content/uploads/2018/07/competition.pdf](http://cambodiafilm.gov.kh/wp-content/uploads/2018/07/competition.pdf)

រួចបំពេញព័ត៌មានឱ្យបានត្រឹមត្រូវ ដោយគោរពតាមលក្ខខណ្ឌ និងគោលការណ៍សម្រាប់ចូលរួមមានដូចខាងក្រោម៖

រូបភាពពីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

១.ខ្លឹមសារគោល៖ វប្បធម៌/ការអភិវឌ្ឍសង្គម។

២.គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីដែលដាក់ចូលរួមប្រកួតប្រជែងត្រូវគោរពតាមលក្ខខណ្ឌ៖

  • ស្នាដៃភាពយន្តខ្នាតខ្លី ផលិតដោយផលិតករភាពយន្តខ្មែរ។

  • ស្នាដៃភាពយន្តខ្នាតខ្លី ដែលផលិតចាប់ពីខែមករា ឆ្នាំ២០១៦

  • ស្នាដៃភាពយន្តខ្នាតខ្លី មានរយៈពេលមិនលើស២០នាទី

  • ស្នាដៃត្រូវផលិត ជាទម្រង់ឌីជីថល (16.9HD)

  • ត្រូវមានចំណងជើងរង(ពាក្យសន្ទនា) ជាភាសាអង់គ្លេស ( English Subtitle ) ។

រូបភាពពីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

ពិនិត្យស្នាដៃរបស់អ្នកមានគ្រប់លក្ខខណ្ឌហើយឬនៅ? បើគ្រប់ហើយ សូមយកពាក្យស្នើសុំ និងវីដេអូភាពយន្តរបស់អ្នកទៅកាន់នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ឱ្យបានត្រឹមថ្ងៃទី ២២ ខែ តុលាឆ្នាំ ២០១៨ នេះ។

ទឹកប្រាក់ចំនួន ១២ លានរៀល នឹងផ្តល់ជូនបេក្ខជនជយលាភី លេខ១ ក្នុងមហោស្រពជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើកទី ២ ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី