ប្រធានាធិបតី​អាមេរិក​នៃ​សម័យ​សង្គ្រាម​ត្រជាក់​២​នាក់​ដែល​កាន់​តំណែង​ខ្លី​ជាង​គេ​បំផុត

  • 2018-10-16 12:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

តាំង​ពី​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​មក​ សហរដ្ឋអាមេរិក​មាន​ប្រធានាធិបតី​ចំនួន​៤៥​នាក់​មក​ហើយ។ ក្នុង​នោះ​មាន​តែ​ ១៣​នាក់​ប៉ុណ្ណោះ​ដែល​មាន​សំណាង​កាន់​បាន​២​អាណត្តិ​ ឬ​លើស​ពី​នេះ​​។ ចំណែក​ឯ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ (ឆ្នាំ ១៩៤៥-១៩៩១) ​វិញ​ប្រធានាធិបតី​អាមេរិក​ភាគ​ច្រើន​កាន់​បាន​លើស​ពី​១​អាណត្តិ​ប៉ុន្តែ​មាន​តែ​ប្រធានាធិបតី​២​នាក់​នេះ​ប៉ុណ្ណោះ​ដែល​កាន់​តិច​ជាង​៤​ឆ្នាំ​។

១. ប្រធានាធិបតី​ទី​៣៨ លោកGerald R. Ford៖ ជា​ប្រធានាធិបតី​ និង​អនុ​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​តែ​មួយ​គត់​ដែល​មិន​មែន​កើត​ចេញ​ពី​ការ​បោះឆ្នោត​។ លោក​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធានាធិបតី​នៅ​ដើម​ឆ្នាំ​១៩៧៤ ហើយ​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ខែ​សីហា​ឆ្នាំ​ដដែល​ក្រោយ​ពី​លោក​និចសុន​ប្រកាស​លា​លែង​ពី​តំណែង​។ យ៉ាង​ណា​ក៏​ដោយ​លោក​កាន់​តំណែង​បាន​តែ​ ៨៩៥​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​សារ​តែ​លោក​ចាញ់​សំឡេង​ឆ្នោត​លោក​ Jimmy Carter នៅ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៧៦។

២. ប្រធានាធិបតី​ទី​៣៥ លោក John F. Kennedy៖ ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ក្មេង​ជាង​គេ​នៃ​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ក្នុង​អាយុ​៤៣​ឆ្នាំ។ លោក​ចូល​កាន់​តំណែង​នៅ​ឆ្នាំ​១៩៦១ បន្ត​ពី​លោក​ Dwight D Eisenhower។ ជា​អកុសល​ លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​​នៅ​ទីក្រុង​ដាឡាស រដ្ឋ​តិចសាស​ នៅ​ថ្ងៃ​ទី​២២​វិច្ឆិកា ឆ្នាំ​១៩៦៣ ជា​ហេតុ​នាំ​ឲ្យលោក​កាន់តំណែង​បាន​តែ​១០៣៦ថ្ងៃ​។ ការ​ស្លាប់​របស់លោក​Kennedy បាន​ធ្វើ​ឲ្យ​លោក​អនុ​ប្រធានាធិបតី​​Lyndon B. Johnson ​ចូល​កាន់​តំណែង​បន្ត៕


ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី