​ខែ​តុលា​នេះ សម្បូរ​ខួប​តារា ​ខ្លះ​កើត​ក្នុង​ថ្ងៃ​តែ​មួយ​ក៏​មាន ​ចំ​ពេល​បុណ្យ​ទាន​ក៏​មាន​​​

  • 2018-10-17 03:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ត្រឹម​ពាក់​កណ្ដាល​ខែ​តុលា​នេះ ​តារា​ៗ​ជា​ច្រើន​បាន​ប្រារព្ធ​ខួប​កំណើត​របស់​ខ្លួន​ ​​ពួក​គេ​ខ្លះ ​​​កើត​ចំ​ថ្ងៃ​តែ​មួយ​ទៀត​ផង ហើយ​តារា​ខ្លះ​ទៀត​ចំ​បុណ្យ​ភ្ជុំ​តែ​ម្ដង​ក៏​មាន។ ថ្ងៃ​នេះ Sabay ​សូម​លើក​យក​តារា​​ទាំង​នោះ ​ដែល​មាន​ថ្ងៃ​កំណើត​ គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​តុលា​នេះ៖

​ហេង ​កែវ​នី​តា

ពិ​ធី​កា​រី​នី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​មាន​ថ្ងៃ​កំណើត​​ទី​១៦ ខែ​តុលា។ ​មិត្តភ័ក្ដិ​ និង​សាច់​ញាតិ​របស់​អតីត​កញ្ញា​ឯក​សាប៊ូ​លុ​ច្ស រូប​នេះ ​បាន​រៀប​ចំ​ខួប​កំណើត​ឲ្យ​យ៉ាង​ភ្ញាក់​ផ្អើល ​និង​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់។

​ឆន សុវណ្ណ​រាជ

ឆ្នាំ​នេះ ​លោក​ជ្រើស​រើស​ថ្ងៃ​ដើរលេង​នៅ​ក្រៅ​ប្រទេស​ ចំ​ថ្ងៃ​កំណើត​របស់​ខ្លួន គឺ​ថ្ងៃ​ ១០ ខែ​តុលា។ ​ទោះ​មិន​បាន​ធ្វើ​ខួប​នៅ​ស្រុក​​ខ្មែរ​ក៏​ដោយ ​តែ​មិត្តភ័ក្ដិ​និង​បង​ប្អូន​របស់​ម្ចាស់​បទ "ម្ដង​នេះ​សុំ​ទោស​ខ្លួន​ឯង"​ជូន​ពរ​ដល់​តារា​រូប​នេះ​​​យ៉ាង​ព្រោង​ព្រាត ​សប្បាយ​រីក​រាយ​ពី​ចម្ងាយ។ ​កំលោះ​សង្ហា​រូប​នេះ ​ឧស្សាហ៍​ផ្ដល់​កា​ដូ​សម្រាប់​ខ្លួន​ណាស់ ​ហើយ​ឆ្នាំ​នេះ​កា​ដូរ​ធំ​មួយ​គឺ​ទៅ​កម្សាន្ត​នៅ​បារាំង ស្វីស​និង​បន្ត​ទៅ​ប្រទេស​​ក្រិក​ផង​ដែរ។

​សុខ ស្រី​នាង

ស្រី​ស្អាត​រូប​នេះ ​មាន​ថ្ងៃ​កំណើត​នៅ​ថ្ងៃ​ ១០ ខែ​តុលា ​ដោយ​​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​រាង​ខ្ពស់​ស្រលះ​រូប​នេះ​ រៀប​ចំ​ឲ្យ​ជា​ពិសេស។ ​ខួប​ឆ្នាំ​នេះ ​ស្រី​នាង​ឈុត​ពណ៌​ក្រហម​ឡើង​ស្រស់​ស្អាត​ និង​សប្បាយ​រីក​រាយ​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

អ៊ី​វ៉ា

ខួប​របស់​ស្រី​ស្អាត​នៅ​សាន់​ដេ​រូប​នេះ ​ឆ្នាំ​នេះ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ គឺ​កញ្ញា​ទទួល​បាន​នំ​ខេក​ប្លែកៗ​ច្រើន​ ដែល​នំ​នីមួយៗ​មើល​ទៅ​កំប្លែង ​គួរ​ឲ្យ​ចង់​សើច។ ​ម្ចាស់​បទ "​បែក​គេ​មួយ​ភ្លែត​បាន​ទេ​" នៅ​ថ្ងៃ​ទី​១០ ខែ​តុលា។

​វី ឌី​ណែត បាន មុន្នី​លក្ខ័ និង ​ឈិន រតនៈ

​ស្រី​ស្អាត​នៅ​ផលិត​កម្ម​តែ​មួយ​រួម​គ្នា ​មាន​ថ្ងៃ​ខែ​កំណើត​ដូច​គ្នា គឺ​៩ ខែ​តុលា។ ​ក្នុង​ថ្ងៃ​ខួប ​ឈិន រតនៈ​បាន​រៀប​ចំ​ខួប​ខ្លួន​ឯង​ផង ​និង​សម្រាប់​ កញ្ញា វី ឌី​ណែត​ផង ​ធ្វើ​ឲ្យ​ដា​ណែត​មិន​ដឹង​ខ្លួន​មុន​នោះ​ទេ ​រហូត​រំភើប​ស្រក់​ទឹក​ភ្នែក។ ចំណែក ​កញ្ញា ​បាន មុន្នី​លក្ខ័​ វិញ ​ត្រូវ​កូន​ក្រុម​របស់​ខ្លួន​ទិញ​នំ​ខេក​ រួម​ទាំង​មិត្ត​សិល្បៈ​ចូល​រួម​ជូនពរ ធ្វើ​ឲ្យ​ថ្ងៃ​កំណើត​ឆ្នាំ​នេះ ​​ពិត​ជា​មាន​ន័យ​ណាស់។ ​

វី ឌីណែត
ឈិន រតនៈ
បាន មុន្នីល័ក្ខ

​លាង ​សុ​ផា​ឡែន

តារា​ចម្រៀង​រូប​នេះ ​ខួប​ចំ​ថ្ងៃ​ទី​៩ ខែ​តុលា ដោយ​មិត្តភ័ក្ដិ​ក្នុង​សិល្បៈ រួម​ទាំង​សាច់​ញាតិ​ជា​ច្រើន​បាន​ជូន​ពរ​ដល់​ម្ចាស់​បទ "​ចិត្ត​ស្រលាញ់​និង​ចិត្ត​ស្អប់" ​រី​ក​រាយ​ខ្លាំង​ណាស់។​ ក្នុង​នោះ​ កញ្ញា ​សុ​ផា​ឡែន ​ក៏​ទទួល​បាន​អំណោយ​​យ៉ាង​ច្រើន​ពី​មនុស្ស​សំណព្វ​ចិត្ត​របស់​នាង​​ផង​ដែរ៕

​​​

អត្ថបទ៖ លឹម សុនា