ផ្ញើ​ជូន​ជា​ពិសេស! PUBG ចេញ​វិធានការ​ណ៍ក្តៅ​គគុក សម្រាប់​អ្នក​ចូលចិត្ត​លេង Hack

  • 2018-10-16 12:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វេទិកា​នៃ​គេហទំព័រ​ផ្លូវការ​របស់ PUBG បាន​ប្រកាស​ពី​ដំណើរការ​តេស្ត​ប្រព័ន្ធ Anti-cheat ដើម្បី​ស្វែងរក​ឧបករណ៍​របស់​អ្នក​លេង​ណា​មួយ​មាន​ប្រើប្រាស់ Hack សម្រាប់​ជំនាន់ PC។ វិធានការ​ថ្មី​នឹង​លើស​ពី​ការ​បិទ​ចោល​គណនី ​ដោយ​ក្រុមហ៊ុន​ផលិត​ហ្គេម PUBG ក៏​នឹង​ចងចាំ​ទុក​នូវ​ម៉ាស៊ីន​ឬ​ឧបករណ៍​ដែល​បាន​ប្រើប្រាស់ Hack រួច​ធ្វើ​ការ​បិទ​ចោល​ព្រម​គ្នា​មិន​ឲ្យ​បើក​លេង​បាន​ទៀត​នៅ​ពេល​ក្រោយ។

ស្រដៀង​គ្នា​នឹង​ការ​ប្រកាស​សម្រាប់​អ្នក​លេង​លើ​ម៉ាស៊ីន Xbox ​ខាង​ក្រុមហ៊ុន​ក៏​នឹង​បិទ​ចោល​គណនី​នោះ​ជា​បណ្ដោះ​អាសន្ន ប្រសិន​រក​ឃើញ​ថា​មាន​ការ​លេង Hack ជា​ប្រភេទ​តម្រង់​កាណុង​កាំភ្លើង​ស្វ័យប្រវត្តិ ការ​បាញ់​ធ្លុះ​ជញ្ជាំង និង​ការ​ហោះ​លើ​អាកាស​ជា​ដើម។

តាម​ការ​សិក្សា​អ្នក​លេង Hack ភាគ​ច្រើន​មាន ៩៩ ភាគរយ​ចេញ​ពី​ប្រទេស​ចិន ដោយ PUBG ក៏​ទើប​សម្រេច​បិទ​ចោល ១៣ លាន​គណនី​រាប់​តាំង​ពី​ខែ​មិថុនា ដោយ​ខ្ពស់​បំផុត​ប្រព័ន្ធ Anti-cheat ចាប់ដៃ​ជាមួយ BattleEye រក​ឃើញ​មាន​អ្នក​លេង​ចន្លោះ​ពី ៦ ០០០ ទៅ ១៣ ០០០ នាក់​ ប្រើប្រាស់ Hack ជា​រៀងរាល់​ថ្ងៃ។

លើស​ពី​នេះ​សម្រាប់​ស្ថាប័ន​ឬ​អ្នក​បង្កើត​និង​ជួញដូរ​បន្ត​នូវ​ប្រព័ន្ធ Hack ក៏​នឹង​ប្រឈម​នូវ​ការ​ផ្ដន្ទាទោស​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ក្នុង​ប្រទេស​ចិន​មាន​ការ​បង្កើត​អាជីវកម្ម​ខ្នាត​ធំ​ដោយ​ចាប់​បាន​ជនសង្ស័យ​ចំនួន ១៨ កន្លែង ហើយ​រក​ឃើញ​ថា​ប្រតិបត្តិការ​ចំណូល​មាន​ដល់ ៣,១ លាន​ដុល្លារ រហូត​ដល់ ៤,៧ លាន​ដុល្លារ។

ប្រភព: https://www.abacusnews.com/digital-life/pubg-permanently-ban-your-gaming-device-if-youre-caught-cheating/article/2168623

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម