ចំណាប់​អារម្មណ៍​របស់​ Kane ចំពោះ​ពាក្យចចាមអារ៉ាម​ផ្ទេរ​ទៅ​​ក្លឹប​ Real Madrid

  • 2018-10-16 12:39:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ក្របខ័ណ្ឌ​ UEFA Nations League កាល​ពី​យប់​មិញ​នេះ​ ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​ Tottenham Hotspur កីឡាករ​ Harry Kane ហាក់​មិន​ចង់​ពិភាក្សា​ជុំ​វិញ​អនាគត​ក្លឹប​អាជីព​របស់​ខ្លួន​ឡើយ​។

នៅ​ពេល​អ្នក​សារព័ត៌មាន​សាក​សួរ​ពី​គោល​ជំហរ​របស់​លោក​ក្នុង​ការ​ផ្ទេរ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​លោក​ ទៅ​ក្លឹប​ Real Madrid កីឡាករ​រូប​នេះ​ក៏​បាន​ឆ្លើយ​បដិសេធ​បទ​សម្ភាសន៍​យ៉ាង​ម៉ឺង​ម៉ាត់​ថា​ "សុំទោស,​មិន​មែន​ថ្ងៃ​នេះ​ទេ! " ។

ទោះ​បី​ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ Harry Kane រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ជ័យ​ជម្នះ​ ៣-២​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ក្ដី ក៏​កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​ក្នុង​តំបន់​ប្រយុទ្ធ​បាន​យ៉ាង​ល្អ​ដោយ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទីចំនួន​២​គ្រាប់។

គិត​មក​ទល់​ពេល​នេះ​កីឡាករ​ Harry Kane បាន​រក​គ្រាប់​បាល់​បាន១១៣គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥៨​ដង​គ្រប់​កម្មវិធី​ទាំង​អស់​សម្រាប់​ក្លឹប​ Tottenham Hotspur។ ចំពោះ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ​ រូប​គេ​បាន​រក​គ្រាប់​បាល់​បាន​ ១៩​គ្រាប់​ក្នុង​៣៤​ប្រកួត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម